Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

បញ្ជូនខ្លួនមេខ្យល់២នាក់បងប្អូនទៅតុលាការ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរ មនុស្សនិងការពារអនីតិជនបានបញ្ជួនខ្លួនជនសង្ស័យប្រុសស្រី២នាក់បងប្អូនទៅសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ។

គួរំលឹកថា៖ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះប្រតិបត្តិការ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ ដែលជាមេខ្យល់ និងរំដោះជនរងគ្រោះបាន ៣នាក់ ដែលជាប់ ពាក់ព័ន្ធទៅនឹងករណីជួញដូរមនុស្សឆ្លងដែនពីប្រទេសកម្ពុជា ទៅប្រទេសចិន។
ប្រតិបត្តិការនេះធ្វើឡើង ដោយមានការសម្របសម្រួល ពីលោក គុជ គីមឡុង ព្រះរាជអាជ្ញារង អយ្យកា អមសាលា ដំបូងរាជធានីភ្នំពេញ និងមានការបញ្ជាផ្ទាល់ដោយ លោក ឩត្តមសេនីយ៍ត្រី ចាន់ កិត្តិខុម ស្នងការរងទទួលផែនប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរ បាលរាជាធានីភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យដែលឃាត់ខ្លួនបានមានគោលបំណងនាំនារីរងគ្រោះ ចេញទៅប្រទេសចិន តាមច្រកបាវិត ចូលប្រទេសវៀតណាម រួមឡើងយន្តហោះទៅប្រទេសចិនតែម្ដង។ចំណែកនារីរងគ្រោះ ត្រូវបានកម្លាំង នគរបាលប្រគល់ជូនសង្គមកិច្ចដើម្បីធ្វើការអប់រំ៕