រថយន្តដឹកកម្មករោងចក្រក្រឡាប់របួសធ្ងន់ស្រាល៣០នាក់
កំពង់ឆ្នាំង៖ រថយន្តដឹកកម្មកកម្មការិនីរោងចក្រ១គ្រឿងបើកគេចគោយន្តកន្រ្តៃយ៍ជ្រុលក្រឡាប់ផ្ងាជើងធ្វើឲ្យកមមការិនី៣០នាក់បានររបួសធ្ងន់និងស្រាល
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង០៤និង៣០នាទីរសៀលថ្ងៃទី២១ខែកម្ភៈឆ្នាំ២០១៩ នៅចំណុចទំនប់ចុងកន្លែង តាមបណ្ដោយផ្លូវលំក្រួសក្រហម ភូមិដកស្និត ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានអោយដឹងថា អ្នកបើកបរមានឈ្មោះ ច្រឹក ភឿន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្បាលកោះ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបន្ត មុនពេលកេីតហេតុរថយន្តដឹកកម្មក១គ្រឿងម៉ាកHYUNDAI ពណ៌ស ពាក់ស្លាកលេខបាត់ដំបង 3A-1941 ដឹកកម្មកចេញពីរោងចក្រឆ្ពោះទៅផ្ទះវិញដោយធ្វើដំណើរតាមបណ្ដោយផ្លូវលំគ្រួសក្រហមទិសដៅពីកើតទៅលិចខណៈមកដល់ចណុចកើតហេតុបានបើកគេចពីគោយន្តកន្ត្រៃយ៍ក៏រេចង្កូចក្រឡាប់ផ្ងាជើងមួយចំហៀងរងរបួសកម្មការិនីចំនួន៣០នាក់ (ស្រី) របួសធ្ងន់ ៥នាក់ (បញ្ជូនទៅពេទ្យកាល់ម៉ែត្រ២នាក់)និងរបួសស្រាល ២៥នាក់ (ស្រី) បើកថ្នាំរួច ត្រទ្បប់ទៅផ្ទះវិញមានចំនួន១១នាក់(ស្រី)។
ក្រោយពេលកើតហេតុអ្នកបើកបរ រថយន្តបានរត់គេចខ្លួនបាត់ បន្ទាប់មកសមត្ថកិច្ចបានធ្វើការវាស់វែងយកយករថយន្តទៅរក្សាទុកនៅអធិការនគរបាលស្រុកកំពង់ត្រឡាចរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមច្បាប់នៅពេលក្រោយ៕