Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចឆ្មក់បង្ក្រាបទីតាំងពេស្សាចារចិន៣កន្លែងឃាត់ខ្លួនជនសង្ស័យ៣៨នាក់(ចិន២៣នាក់)

ព្រះសីហនុ៖​ កម្លាំងនគរបាលខេត្តព្រះសីហនុបានធ្វើការឆ្មក់បង្ក្រាបទីតាំងពេស្សាចារធ្វើអាជីវកម្មដោយជនជាតិចិនចំនួន​ ០៣កន្លែង ប្រតបត្តិការណ៍បង្ក្រាបនេះធ្វើឡើងកាលពីរំលង អាធ្រាតឈានចូលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុច ភ្នំខៀវ ស្ថិតក្នុងភូមិ០១ សង្កាត់លេខ០២ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្សយ័ចំនួន៣៨នាក់ក្នុងនោះមានជនជាតិចិនចំនួន​២៣នាក់(បុរសចំនួន១១នាក់)និងស្ត្រីជនជាតិថៃចំនួន១៥​នាក់

មន្ត្រីនគរបាលប្រឆាំងបទល្មើសជួញដូរមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុអោយដឹងថា ដោយយោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យប្រឆាំងបទល្មើសជួញដូរមនុស្ស ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និង កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ០២ រួមជាមួយកម្លាំងអន្តរាគមន៍ បានធ្វើការឆ្មក់ចូលទីតាំងជួញដូរផ្លូវភេទចំនួន០៣ទីតាំង ដែលជារបស់ជនជាតិចិន ដោយឃាត់​ខ្លួនបានជនសង្សយ័ចំនួន៣៨នាក់ ក្នុងនោះមាននបុរសចំនួន​១​១នាក់ និងបានរកឃើញវត្ថុតាងមួយចំនួនដែលបានបំរើអោយបទល្មើសខាងលើ ក្នុងនោះមានស្រោមអនាមយ័ប្រើប្រាស់រួចហើយ និង ស្រោមអនាមយ័មិនទាន់ប្រើជាច្រើនផងដែរ។

បើតាមនគរបាលបញ្ជាក់ថា ចំពោះមេក្លោងក្នុងបទល្មើសជួញដូរផ្លូវភេទនេះ សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ និង កំណត់មុខសញ្ញា ដើម្បីបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត បើទោះជាបុរសជនជាតិចិនដែលនគរបាលបានឃាត់ខ្លួនទាំង​១១នាក់នោះ ពុំទាន់ឆ្លើយសារភាពយ៉ាងណាក្តី៕