បុរសគាំងបេះដូងអង្គុយស្លាប់ក្នុងហាងកាហ្វេ យីហោ«លុយហុង កាហ្វេ១៦៨»
ភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់បានស្លាប់នៅលើកៅអីក្នុងហាងការហ្វេ មួយកន្លែងយីហោ«លុយហុង កាហ្វេ១៦៨»បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៧យប់ថ្ងៃ២៤ខែកុម្ភៈ ឆ្នាំ២០១៩ នៅតាមផ្លូវបេតុង (ជិតសាលាបារាំង) ក្នុងភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សតម្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)មានឈ្មោះ សាត សុខា ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលគ្មានលេខ ក្រោយផ្ទះលក់កាហ្វេកេីតហេតុខាងលេី មានស្រុកកំណេីតនៅភូមិចា ឃុំរំលេច ស្រុកស៊ីធរ
កណ្ដាល ខេត្តព្រៃវែង។
តាមសម្ដីរបស់សាច់ញាតិជនរងគ្រោះបានឲ្យដឹងថា មុនថ្ងៃកើតហេតុ ជនរងគ្រោះតែងតែផឹកស្រាស្រវឹង និងមិនសូវហូបបាយទៀងទាត់នោះទេ ស្រាប់តែនៅយប់ថ្ងៃកើតហេតុក៏លឺដំណឹងថា ជនរងគ្រោះអង្គុយស្លាប់លើកៅអីក្នុងហាងកាហ្វេ ។
បើតាមសមត្ថកិច្ចដែលទទួលព័ត៌មានបានពីម្ចាស់ហាងកាហ្វេឲ្យដឹងថា ជនរងគ្រោះបានអង្គុយហូបកាហ្វេសុខៗស្រាប់ដេកស្លាប់តែម្ដង ដោយមិនដឹងថារូបគាត់ឈឺអ្វីនោះទេ ។
បើតាមការពិនិត្យរបស់សមត្ថកិច្ចជំនាញកោសល្យវិច័យ និងអាជ្ញាធរមូលដ្ឋានបានសន្និដ្ឋានថា នៅលើដងខ្លួនសព មិនមានស្នាកស្នាមអ្វីគួរឲ្យកត់សំគាល់ឡើយ ហើយជនរងគ្រោះពិតជាស្លាប់ដោយសារ គាំងបេះដូង ពិតប្រាកដមែន ។
ក្រោយការពិនិត្យរួចសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះជូនសាច់ញាតិក្រុមគ្រួសារដឹកយកទៅធ្វេីបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕