Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចដោះលែងឲ្យមានសេរីភាពវិញ៣១១នាក់នៅ៤នាក់​ទៀតកសាងសំណុំរឿងបញ្ជួនទៅតុលាការ

ភ្នំពេញ៖ បើយោងតាមសេចក្ដីរាយការណ៍បឋមបានឲ្យដឹងថា យុវជន​-យុវនារី​​ជាង​៣​០០នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​​នៅ​ម​ជ្ឍ​មណ្ឌល​កម្សាន្តរ៉ុក ត្រូវ​បាន​ដោះ​លែង​វិញ​​ដើម្បីឲ្យអាណាព្យាបាលយកទៅអប់រំ​ នៅសល់តែ៤នាក់តែប៉ុណ្ណោះដែលជាប់ពាក់ព័ន្ធករណីសមត្ថកិច្ចចុះបង្ក្រាបទីតាំងក្លឹបកម្សាន្ដ រ៉ុក ។

សមត្ថកិច្ច​​បាន​ឲ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​ទី​២៤ កុម្ភៈ ឆ្នាំ២០១៩​លោកស្នងការ នគរបាល​រាជធានី​ភ្នំពេញ​បាន​អនុញ្ញាតិ​ឲ្យ​មនុស្ស​ជាង​៣០០​នាក់​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​ដោយ​មានការ​ឯកភាព​ពី​លោក​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ ។

សមត្ថកិច្ចបាន​ឲ្យ​ដឹង​ទៀត​ថា មនុស្ស​ជាង​២០០នាក់​នោះ​មាន​២៣៧​នាក់​ជាប់​ពាក់ព័ន្ធ​ប្រើប្រាស់​គ្រឿងញៀន (​ដែល​ហៅ​ថា ជា​ជន​រង​គ្រោះ​) និង​៧០​នាក់​ជា​យុវជន​ស្អាតស្អំ​មិន​ជាប់​ពាក់​ពន្ធ​គ្រឿងញៀន​នោះទេ តែ​ត្រូវ​ឃាត់ខ្លួន​ក្នុង​រង្វង់​ប្រតិបត្តិការ ។ រហូត​ដល់​វេលា​ថ្ងៃត្រង់ថ្ងៃ​ទី​២៥ខែកុម្ភៈ​ឆ្នាំ២០១៩​នេះ នៅ​សល់​តែ​៤​នាក់​ទេ ​កំពុង​សាកសួរបន្ថែម​ទៀតនិងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំ​ពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។

សូមជម្រាបថា ករណី​បង្ក្រាប​គ្រឿងញៀន​ដ៏​ទ្រង់ទ្រាយ​ធំ​ដែ់លធ្វើឡើងនៅ​ក្នុងម​ជ្ឍ​មណ្ឌល​កម្សាន្ត​រ៉ុ​ក​នេះ សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹង​ថា ពាក់ព័ន្ធ​ម្ចាស់​ទីតាំង​សមត្ថកិច្ច​នៅ​មិន​ទាន់​កំណត់​បាន​មុខសញ្ញា​នៅឡើយ​ទេ ព្រោះ​អត់​មាន​ចម្លើយ​ណា​ឆ្លើយ​ដាក់ ។ សមត្ថកិច្ច​ក៏​បាន​សម្រេចចិត្ត​ឲ្យ​ម្ចាស់​ម៉ូតូ​ទៅ​យក​ម៉ូតូ​វិញដែល​បាន​ឃាត់​ទុក​នៅ​មជ្ឈមណ្ឌល​ កម្សាន្ត​រ៉ុ​ក ប៉ុន្តែ​តម្រូវ​លក្ខខណ្ឌ​ឲ្យ​មាន​កាត​គ្រី​សម្គាល់​យាន​យន្ត និង​អត្តសញ្ញាណប័ណ្ណ​ត្រឹមត្រូវ​ទើប​ប្រគល់​ឲ្យ​វិញ ៕