បើករថយន្តដឹកមាន់បុករះម៉ូតូនិងរថយន្តកុងតឺន័រឈប់ស្តុបគៀបជាប់ស្លាប់ភ្លាមៗនៅកន្លែង
ភ្នំពេញ ៖ បុរសអ្នកបើករថយន្តកូរ៉េដឹងមាន់ម្នាក់បានគៀបជាប់ស្លាប់មួយរំពេចយ៉ាងអាណោចអធម៌ និងអ្នកបើកម៉ូតូរបួសធ្ងន់ត្រូវបានគេបញ្ជួនទៅព្យាបាលនៅគ្លីនិច ឯកជនខណៈបើករថយន្តលឿនមិនប្រយត្ន័ជ្រុលទៅបុករះម៉ូតូនិងរថយន្តកុងទីន័រដែលកំពុងឈប់ស្តុប
គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង០៣និង៣០នាទីទៀបភ្លឺថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវវេងស្រេងកែងនិងផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។
ជនរងគ្រោះដែល(ស្លាប់ជាតៃកុង រថយន្តកូរ៉េដឹកមាន់)មានឈ្មោះ ដូច សន ភេទប្រុស អាយុជាង៤០ឆ្នាំ ។
បើតាមប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកូរ៉េ មួយគ្រឿងដឹកមាន់ពេញ ពាក់ស្លាកលេខភ្នំពេញ.2AK-4133 បើកដោយបុរសម្នាក់និងមានអ្នករួមដំណើរ៣នាក់ទៀតដោយធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន សង្ស័យអ្នកបើកបរងោកមួយភាំងបានជ្រុលចង្កូតទៅបុកម៉ូតូឌ្រីមសង់០១៩ពណ័ខ្មៅ ពាក់ស្លាកលេខស្វាយរៀង.1M-8023 ជិះដោយបុរសម្នាក់កំពុងឈប់ស្តុប ពីក្រោយបណ្ដាលឲ្យអ្នកជិះម៉ូតូខ្ទាតចេញរងរបួសធ្ងន់ និងបន្តទៅបុករថយន្តកុងតឺន័រ ឈប់ស្តុបដែរ ពាក់ស្លាកលេខភ្នំពេញ.3A -1968 ពេញទំហឹងបណ្ដាលឲ្យគៀបជាប់អ្នកបើករថយន្តកូរ៉េនៅក្នុងកាប៊ីនស្លាប់ភ្លាមៗតែម្ដង ។ ពេលនោះដែរ តៃកុងរថយន្តកុងទីន័រមិនបានដឹងថារថយន្តកូរ៉េដឹកមាន់ជាប់និងរថយន្តកុងតឺន័រនោះទេ ដោយបើកបត់ទៅតាមផ្លូវ៣០ម៉ែត្របានប្រមាណ១០០បានចុះរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅជំនាញមកវាស់វែងយករថយន្តបង្ករនិងម៉ូតូជនរងគ្រោះនិងរថយន្តកុងតឺន័រមួយគ្រឿងទៀតទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕