Thursday, November 21, 2024
Latest:
ព័ត៌មាន​ជាតិ

លោក​ ឌី​ រ័ត្នខេមរុណ​ អភិបាលរងខណ្ឌមានជ័យនិងជា​ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហម​ខណ្ឌ​មានជ័យ​ បាន​នាំ​យក​អំណោយ​មនុស្ស​ធម៌​​ផ្តល់​ជូន​ ប្រជាពលរដ្ឋក្រីក្រ១៥គ្រួសារនៅសង្កាត់ចាក់អង្រែក្រោម

ភ្នំពេញ៖​ នៅវេលាម៉ោងង​ ១២និង៣០នាទីថ្ងៃ​ទី២៧ ខែកុម្ភៈ​ ឆ្នាំ​២០១៩ លោក​ ឌី​ រ័ត្នខេមរុណ​ អភិបាល​រង​ខណ្ឌ​មានជ័យ​ និង​ ជា​ប្រធាន​គណៈកម្មាធិការ​អនុសា​ខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌ​មានជ័យ​ បា​ន​ផ្ដល់អំ​ណោយមនុស្សធម៌អនុសា​ខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌ​មានជ័យ​ ជូន​ទៅគ្រួសារ​ ប្រជាពលរដ្ឋក្រីក្រ​ ចំនួន​ ១៥គ្រួសារ​ នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌមានជ័យយ​ រាជធានី​ភ្នំពេញ​។

លោកប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យតែងតែមានក្តីមេត្តា ករុណា គិតគូរ និងផ្តល់ក្តីសង្ឃឹម ជំនឿចិត្តដល់ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​មានជ័យ​ ដែលជួបការលំបាកពោលគឺ”កន្លែងណាមានទុក្ខលំបាក កន្លែងនោះមានកាកបាទក្រហមកម្ពុជា”។
ក្នុងឱកាសនោះដែរ លោកប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យបានថ្លែងថា កាកបាទក្រហមកម្ពុជាតែងតែប្រារព្ធពិធី ៨-ឧសភា រៀងរាល់ឆ្នាំនិងនៅអាណត្តិទី៦នេះ អនុសាខាកាកបាទក្រហមខណ្ឌនឹងបន្តបេសកកម្មការងារមនុស្សធម៌របស់សម្ដេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និងអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ អោយខ្លាំងជាងមុន និង អោយមានតម្លាភាព ស៊ីជំរៅទ្វេដងក្នុងការជួយប្រជាពលរដ្ឋ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានអោយកាន់តែមានភាពរីកចំរើន ក្រោមការដឹកនាំរបស់សម្តេចកិតិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។

លោក​ប្រធាន​គណៈកម្មាធិការ​អនុសា​ខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌ​មានជ័យ​បានបន្តទៀតថា យើងមានអ្វីៗសព្វថ្ងៃនេះគឺដោយសារការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំប្រទេស របស់គណបក្សប្រជាជនកម្ពុជា ហើយជាពិសេស ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍន៏ មានសុខសន្តិភាព មានស្ថេរភាពនយោបាយល្អនិងមានសេដ្ឋកិច្ចរីកចម្រើនឥតឈប់ឈរ
ជាមួយគ្នានោះ លោក​ ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានគណៈកម្មការកាកបាទក្រហមកម្ពុជា​ខណ្ឌ​មានជ័យ​ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​រស់​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​មានជ័យ​ទាំងអស់ឱ្យបន្តជឿទុកចិត្តលើការដឹកនាំរបស់ អាជ្ញាធរខណ្ឌ រាជរដ្ឋាភិបាល គណបក្សប្រជាជន និងការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកម្ពុជាកាន់តែមានការអភិវឌ្ឍន៏ ពេញលេញ និងទទួលបាននូវសុខសន្តិភាពបន្តជានិរន្តរ៍។

គួរបញ្ជាក់ថា លោកប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យបាននាំយកអំណោយមនុស្សធម៌អនុសាខាផ្តលផ្តល់ជូនប្រជាពលរដ្ឋដោយរួមមាន៖ អង្ករ១បាវ មី ទឹកបរិសុទ្ធ តែ ទឹកត្រី ទឹកស៊ីអ៊ីវ នឹងសំភារៈផ្ទះបាយ មួយ​ចំនួន​រួមទាំងថវិកា​ចំនួន​ ២ម៉ឺនរៀលផងដែរ៕