Monday, November 25, 2024
Latest:
សន្តិសុខ​សង្គម

ជនសង្ស័យម្នាក់ត្រូវប្រជាពលរដ្ឋចាប់វាយទ្រោមខ្លួនបន្ទាប់​ពី​ធ្វើសកម្មភាពឆក់ទូរសព្ទ័មិនបានសម្រេច

ភ្នំពេញ៖ ជនសង្ស័យ២នាក់​ជិះម៉ូតូ ធ្វើសកម្មភាពឆក់ទូរសព្ទ័​ដៃពីនារីម្នាក់មិនបានសម្រេច​ ភ្លាត់ស្នៀតជួលម៉ូតូ​ ត្រូវបាន​ប្រជាពលរដ្ឋនិងជនរងគ្រោះចាប់បានម្នាក់វាយទ្រោមខ្លួន​ ទើប​ ប្រគល់ឲ្យសមត្ថកិច្ច​ ៖​ ហេតុការណ៍បង្កឲ្យមានការភ្ញាក់​ផ្អើល​ នេះបានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី​២៧​ ខែកុម្ភៈ ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស​ សង្កាត់ ស្រះចក ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ។

ជនសង្ស័យម្នាក់ដែលចាប់បានមានឈ្មោះ​ ថា ឌីណា ស្នាក់​នៅផ្ទះជួល ផ្លូវរថភ្លើង​ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ មុខរបរ​មិនពិតប្រាកដ ។ ចំណែកម្នាក់ទៀតពុំទាន់ស្គាល់អត្ត​សញ្ញាណ​ រត់គេចខ្លួនបាត់​ ។

បើយោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា​ មុនពេលកើតហេតុ គេឃើញនារីរងគ្រោះធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស​ ខណៈមកដល់ចំណុចមុខក្រសួងព័ត៌មាន​ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ125 មកអែបរួចធ្វើសកម្មភាពឆក់ទូរសព្ទ័ពីនារីរងគ្រោះតែមិនបានសម្រេច​ បណ្ដាលឲ្យដួលម៉ូតូភ្លាមៗក៏ត្រូវបានប្រជាពលរដ្ឋជួយចាប់បាន​ម្នាក់វាយមួយដៃមួយជើងឡើងទ្រោម​ខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ចយកទៅធ្វើការ​សួ​នាំ​ ។ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល​ ។

​បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចធ្វើការ​សាកសួរនិងកសាងបញ្ជួនទៅអធិការខណ្ឌដូនពេញចាត់ការ​បន្តតាមនិតិវិធី៕