Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

មន្ត្រីគយកែវផុសនិងមេបញ្ជារងស្រុកព្រៃនប់ជួបគ្រោះចរាចរណ៍ស្លាប់ទាំង២នាក់

ព្រះសីហនុ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយបានកើតឡើង បណ្ដាលឲ្យមន្ត្រីគយម្នាក់ស្លាប់និងមន្ត្រីអាវុធហត្ថ ម្នាក់ទៀតរងរបួសធ្ងន់ហើយបានពេលបញ្ជួនទៅមន្ទីរពេទ្យ
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង​ ១១និង២០ នាទីថ្ងៃ​ទី​២២​ ខែ​ឧសភា​​ ឆ្នាំ​២០១៨​ ​លើផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​ ១៧៣-១៧៤​ ស្ថិតនៅ​ក្នុង​ភូមិ​ត្រពាំងគា​ ឃុំ​ជើងគោ​ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​

ជនរងគ្រោះទី១ មានឈ្មោះ​ ញ៉ោម​ នៅ​ ភេទ​ ប្រុស​ អាយុ​ ៣៨ឆ្នាំ​ ជាមន្ត្រីគយ​នៅ កែវផុស​ ​ ( ស្លាប់​ ) នៅ​នឹង​កន្លែង​កើត​ហេតុ​។
ជនរងគ្រោះទី២ មានឈ្មោះ​ ឆេង​ សុខនី​ ភេទ​ ប្រុស​ អាយុ​ ៣៧ឆ្នាំ​ ជា​មេ​បញ្ជាការ​រង​កងរាជ​អាវុធហត្ថ​ស្រុក​ព្រៃនប់ របួសធ្ងន់ ហើយបានស្លាប់ក្រោយពេលបញ្ជួនទៅដល់មន្ទីរពេទ្យ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្ត​ ០១គ្រឿង​ម៉ាក​ TOYOTA បាឡែន​ ពណ៌​ ទឹកប្រាក់​ ពាក់ផ្លាកលេខ​ភ្នំពេញ​2T-2534 បើកបរ​ដោយ​បុរសឈ្មោះ​ ឆេង​ សុខនី​ ​ ជា​មេ​បញ្ជាការ​រង​កងរាជ​អាវុធហត្ថ​ស្រុក​ព្រៃនប់​ និងអ្នក​រួម​ដំណើរ​ម្នាក់​ទៀតឈ្មោះ​ ញ៉ោម​ នៅ​ ​ ជាមន្ត្រីគយ​នៅ កែវផុស​ ​ដោយធ្វើដំណើរ ទិសដៅពី​ខេត្ត​ព្រះសីហនុ​ ឆ្ពោះទៅ​ ភ្នំពេញ​លុះ ដល់ចំណុចខាងលើ​ក៏​បាន​បុកគ្នាជាមួយ​នឹង​រថយន្ត​ធុនធំ​ ០១គ្រឿង​ទៀតពណ៌​ បៃតង​ ពាក់ផ្លាកលេខ​ភ្នំពេញ​3D- 2056 សណ្តោងរុឺម៉ក​ មានទិសដៅ​ផ្ទុយ​គ្នា​។ គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​ស្លាប់​​ម្នាក់​នៅកន្លែងនិងម្នាក់ទៀត​រងរបួស​ធ្ងន់​ស្លាប់ពេលបញ្ជួនទៅដល់មន្ទីរពេទ្យ ។ ចំណែកអ្នកបើក រថយន្តធំ បានចុះរត់គេចខ្លួនបាត់ស្រមោល ។
ដោយឡែករថយន្ត​ទាំង០២គ្រឿង​រងការខូចខាត​យ៉ាងដំណំ។

ក្រោយកើតហេតុកម្លាំង​សមត្ថកិច្ច​ជំនាញ​ចុះមកធ្វើកំណត់ ហេតុប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណី រួចវាស់វែងស្ទូច​យក​រថយន្តទាំង២ គ្រឿងទៅរក្សាទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​រងចាំដោះស្រាយពេលក្រោយ ៕