Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលព្រហ្មទណ្ឌកម្រិត​ស្រាលខេត្តកណ្ដាលឃាត់ខ្លួនប្រធានក្រុម​ហ៊ុនដីឡូត៍អចនៈទ្រព្យBTR​ឆបោកយកលុយអ្នកទិញរួចគ្មាន​ដីអោយ

ភ្នំពេញ៖​ កម្លាំងនគរបាល​ ការិយាល័យព្រហ្មទណ្ឌកម្រិត​ស្រាល ខេត្តកណ្ដាល​ បានធ្វើការស៊ើបអង្កេត​ ស្រាវជ្រាវ​ និងឃាត់ខ្លួនជនសង្ស័យម្នាក់​ដែលជាប្រធាន​ ក្រុម​ ហ៊ុន​ អចនៈទ្រព្យ BTR ពីបទ​ឆបោក​ ៖​ ហេតុការណ៍ឃាត់ខ្លួននេះ​បានធ្វើឡើងនៅថ្ងៃទី០១ខែមិនាឆ្នាំ២០១៩​ ។

បើតាមប្រភពបានអោយដឹងថា​ កាលពីថ្ងៃទី១៩ខែមករាឆ្នាំ​២០១៨ វេលាម៉ោង១០និង០០នាទីព្រឹក​ ជនរងគ្រោះមានឈ្មោះ ហុង លឹមហូរ ឈ្មោះភឿន សាក់ឡេង និងឈ្មោះ វង្ស សុខខេង អ្នកទាំងបីខាងលើ បានទៅទិញដីពុះឡូតិ៍ពី​ក្រុមហ៊ុន ប៊ុនធាអចនៈទ្រព្យBTRដែលមានទីតាំងនៅចំណុច ភូមិថ្មី ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល និងទីតាំងមួយទៀត នៅភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយឈ្មោះហុង លឹមហូរ ទិញ២ឡូតិ៍ស្មើនិង ១០X២០ម៉ែត្រ ក្រុមហ៊ុនយកលុយកក់មុន១.៩២០ដុល្លារ (មួយពាន់ប្រាំបួនរយម្ហៃដុល្លារ) ឈ្មោះ ភឿន សាក់ឡេង ទិញដី០២ឡូតិ៍ ស្មើនិង ១០X ២០ម៉ែត្រ យកលុយកក់មុន​២.០០០ដុល្លារ(ពីរពាន់ដុល្លារ) និង ឈ្មោះ វង្ស សុខខេង ទិញដី ០១ ឡូតិ៍ ឲ្យលុយក្រុមហ៊ុន ភាព ប៊ុនធា ៣.០០០ដុល្លារ (បីពាន់ដុល្លារ)។ សរុបទឹកប្រាក់ អ្នកទាំង៣ខាងលើ ក្រុមហ៊ុន ភាព ប៊ុនធា យកទៅ៦.៩២០ដុល្លារ(ប្រាំមួយពាន់ប្រាំបួនរយម្ហៃដុល្លារ)ទំហំដីចំនួន ៥ឡូតិ៍ស្មើរនិង(២៥X២០ម៉ែត្រ) ដោយឈ្មោះ ភាព ប៊ុនធា ជាប្រធានក្រុមហ៊ុនសន្យាថានិងចេញប្លង់រឹងឲ្យក្នុងរយៈពេលបីខែក្រោយ លុះដល់ថ្ងៃកំណត់អ្នកទាំងបីខាងលើបានមកសួររកប្លង់ និងដីស្រាប់តែ ឈ្មោះ ភាព ប៊ុនធា ឆ្លើយថាគ្មានដីឲ្យទេ ហើយបានគេចវេស និង មិនព្រមទទួលខុសត្រូវជាមួយជនរងគ្រោះឡើយ។ បន្ទាប់​មក​អ្នករងគ្រោះទាំង៣នាក់បានទៅដាក់ពាក្យបណ្ដឹងដើម្បីឲ្យ​សមត្ថកិច្ចជួយអន្តរាគមន៍​ ។

ជនរងគ្រោះទាំង៣នាក់រួមមាន៖​ ទី១​-​ មានឈ្មោះ វង្ស សុខខេង ភេទស្រី អាយុ៥៨ឆ្នាំ មានទីលំនៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
២-ឈ្មោះ ភឿន សាក់ឡេង ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិធំជើង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានី​ភ្នំពេញ។
៣-ឈ្មោះ ហុង លឹមហូរ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិពោធិ៍មង្គលសង្កាត់ព្រែកព្នៅ ខណ្ឌព្រែក
ព្នៅ រាជធានីភ្នំពេញ ។

ចំណែកជនសង្ស័យមានឈ្មោះ ភាព ប៊ុនធា ភេទប្រុសអាយុ ៣៦ឆ្នាំ ទីលំនៅ​ ភូមិតារាជ ឃុំត្នោត ស្រុកកញ្ជ្រៀចខេត្តព្រៃវែង មុខរបរ ប្រធានក្រុមហ៊ុន ប៊ុនធា អចនៈទ្រព្យ BTR ។
វត្ថុតាងដកហូតបានរួម៖​ ១-កាំភ្លើងខ្លីម៉ាកK59លេខ
EP7974 ,បង់០១គ្រាប់១២និងស្រោមកាំភ្លើង០៤​ ២.ទូរស័ព្ទដៃ០៣គ្រឿង ម៉ាកHUAWEI ០២គ្រឿងពណ៌ ខៀវ និងម៉ាកCootel ពណ៌ស០១គ្រឿង។
៣.ត្រាមូល(ក្រុមហ៊ុនអចនៈទ្រព្យ BTR។
៤.នាមប័ណ្ណក្រុមហ៊ុនមួយដុំ។
៥.ប័ណ្ណបើកបររថយន្ដ០១។
៦.លិខិតបញ្ជាបេសកម្ម ឈ្មោះ ភាព ប៊ុនធា អាវុធម៉ាកK59 លេខ7974។
៧.លិខិតបញ្ជាបេកម្ម គេហទំព័រ អេជីជីញូធីវីអនឡាញ០១ ។
៨.កាតអ្នកសារព័ត៌មាន០១។
៩.កិច្ចសន្យាលក់ដី និងទទួលប្រាក់កក់០១ក្បាល។
១០.កាបូបដៃ ពណ៌ខ្មៅ០១។
១១.សៀវ ភៅកត់ត្រា០២ក្បាល។
១២.រថយន្ដម៉ាកTUNDRA ពណ៌ស សេរីឆ្នាំ២០០៧ ពាក់ផ្លាកលេខភ្នំពេញ 2AR-5086 ។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថតាងត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលកសាងសំណុំចាត់ការបន្តតាមនីតិវិធីច្បាប់ ៕