Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ជិះម៉ូតូលឿនដល់ផ្លូវកោងមិនបន្ថយល្បឿនជ្រុលបុកឃឿងផ្លូវខ្ទាតបោកក្បាលនិងបង្គោលស្លាកសញ្ញា ស្លាប់ក្នុងថ្លុកឈាម

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូពេកមិនបានប្រុងប្រយត្ន័ខណៈដល់​ផ្លូវកោងមិនបន្ថយល្បឿនក៏ជ្រុលចង្កូតទៅបុកឃឿនចញ្ចើមផ្លូវ​ខ្ទាតបុកនិងបង្គោលស្លាកសញ្ញាចរាចរណ៍​ បែកក្បាលស្លាប់យ៉ាងអាណោចអធម៌
គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះបានកើតឡើងកាលពី​ វេលាម៉ោង២ និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី០៤ ខែមីនាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ត្រង់ចំនុចរង្វង់មូលគួចកាណុង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ អ៊ូុ ករិទ្ធទ្យា ភេទប្រុស អាយុ​៣២​ឆ្នាំ មានទីលំនៅផ្ទះ៣៩៩អី៣ ផ្លូវ៩៣ ភូមិ៧ សង្កាត់អូរប្ញស្សីទី៤ខណ្ឌមករា រាជធានីភ្នំពេញនិងមានស្រុកកំណើត ឃុំកោះដាច់ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុន​ពេលកើតហេតុគេសង្គេតឃើញបុរសរងគ្រោះជិះម៉ូតូមួយ​គ្រឿងម៉ាក​ ហុងដាឌ្រីមស៊េរី២០១៨ ពណ៌ក្រហម ពាក់ស្លាក​លេខភ្នំពេញ1HF-8091 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស​ទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំនុចកើតហេតុដែលជាកន្លែងផ្លូវកោងមិន​បាន​បន្ថយល្បឿន ក៏ជ្រុលចង្កូចម៉ូតូទៅបុកឃឿងផ្លូវ បណ្ដាលឲ្យជនរងគ្រោះខ្ទាតទៅបោកក្បាលនិងបង្គោលស្លាកសញ្ញាបង្ហាញចរាចរណ៍ធ្លាយខួរស្លាប់នៅក្នុងថ្លុកឈាមគួរឲ្យសង្វេក។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងបានធ្វេីការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុករងចាំសាច់ញាតិយកឯកសារផ្ទៀងផ្ទាត់ទើបប្រគល់ឲ្យវិញ​ពេលក្រោយ ។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕