Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

ផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជា គ្រោងនឹងបេីកការដ្ឋាន​សាងសង់នៅថ្ងៃទី២២​ខែមីនា​ឆ្នាំ២០១៩​ខាងមុខនេះ​​

ភ្នំពេញ៖​ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គ្រោងសាងសង់ជាបួនគន្លង ដោយ២គន្លងទៅ ២គន្លងមក ខណ្ឌដោយ​សួរច្បារកណ្ដាលទ្រូងផ្លូវមានប្រវែងសរុបជិត២០០គីឡូម៉ែត្រ ទទឹង២៤ម៉ែត្រ ក្រាលកៅស៊ូ AC ហើយមានកសាងរបង​បាំងសងខាងផ្លូវដើម្បីការពារសុវត្ថិភាពជូនអ្នកធ្វើដំណើរផង​ដែរ។ ផ្លូវល្បឿនលឿននេះគ្រោងប្រើពេលសាងសង់ ៤ឆ្នាំ។

ឯកឧត្តម ស៊ុន ចាន់ថុល បានបង្ហាញក្តីរំពឹងថាផ្លូវល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនទំនិញតំបន់ប៉ូលសេដ្ឋកិច្ចដ៏សំខាន់ពីរគឺរាជធា​នី​ភ្នំពេញ និងខេត្តព្រះសីហនុ។ ជាពិសេសការដឹកទំនិញពី​បណ្តារោងចក្រនានាទៅកាន់កំពង់ផែស្វយ័តព្រះសីហនុ សម្រាប់ការនាំចេញទៅកាន់ប្រទេស ក៏ដូចជាការដឹកទំនិញពីកំពង់ផែស្វយ័តព្រះសីហនុទៅតំបន់ដទៃទៀត។

ប្រមុខរាជរដ្ឋាភិបាល បានជឿជាក់ថា ផ្លូវល្បឿនលឿនមួយខ្សែនេះ នឹងរួមចំណែក កាន់តែខ្លាំងបន្ថែមទៀត ក្នុងការ​ជំរុញសេដ្ឋកិច្ចរបស់កម្ពុជា អោយកាន់តែរីកចំរើនមួយកំរិតទៀត ក្រោយសាងសង់រួចរាល់ ៕