Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

លោក​ ស​ ថេត​ ៖​ បើអាចលោកចង់ឲ្យមានស្ត្រីធ្វើជាមេប៉ុស្តិ៍​និងជាអធិការ

ភ្នំពេញ​៖​ ឧត្តមសេនីយ៍​ឯក​ ​ ស​ ថេត​ អគ្គស្នងការ​រងនគរបាលជាតិនិងជាស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ លោកចង់​ឱ្យ​ស្ត្រី​ឡេីងធ្វើ​ជា​មេ​ប៉ុស្តិ៍​និង​អធិការ​ វិញ​ម្តង​ បើអាច​ ខណៈ​បច្ចុប្បន្ន​នេះ​មេ​ប៉ុស្តិ៍​និង​អធិការ​នគរបាល​ខណ្ឌ​ទាំង​១២​ ក្នុង​រាជធានី​ភ្នំពេញ​ សុទ្ធតែ​បុរស​ ។

លោកស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ លោក​ ស​ ថេត​ ថ្លែង​បែប​នេះ​នៅក្នុង​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​៨មីនា​លេីក​​ទី​១០៨​ ក្រោម​ប្រធានបទ​”លេីក​កម្ពស់​សមភាព​យេនឌ័រ​ ការ​គាំពារ​សង្គម​ដេីម្បី​អភិវឌ្ឍ​ធនធាន​មនុស្ស​”នៅ​ថ្ងៃទី​៧​ ខែមីនា​ ឆ្នាំ​២០១៩​ នេះ​។

លោក​ ស​ ថេត​ ថ្លែង​ថា​ “​ស្ត្រី​ជានគរបាល​ មានទេពកោសល្យខ្ពស់​ ក្នុងការសួរចម្លេីយជនសង្ស័យ​ ព្រោះពួកគាត់ប្រេីប្រាស់ពាក្យសម្តីល្អ​និងទន់ភ្លន់​ ។ លោក​ចង់​ឱ្យ​នៅ​ក្នុងរាជធានីភ្នំពេញ​ មានមេប៉ុស្តិ៍​ និងអធិការជាស្រ្តី​ ដេីម្បី​ឱ្យ​ក្លាយជាគំរូ​ល្អ ។ ប៉ុន្តែស្រ្តីខ្លួនឯង​ ត្រូវបង្កេីនសមត្ថភាព​ឱ្យ​សាកសមទៅនឹងតំណែងដែលថ្នាក់ដឹកប្រគល់ឱ្យ​ ។ លោក​ស្នងការ​រាជធានីភ្នំពេញ​ បន្តថា​ ពេលបង្ក្រាបបទល្មេីស ស្រ្តីជានគរបាល​ ក៏ត្រូវការជួយក្នុងការចាប់ចងជនសង្ស័យជាស្រ្តីផងដែរ ៕​