Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទកើតមានពេញបន្ទុកនៅ​ស្រុកព្រៃកប្បាសតែលោកអធិការនិងមេបញ្ជាការអាវុធហត្ថ​ស្រុកមើលមិនឃើញ

តាកែវ៖​ បើតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋថា​ ទីតាំងសង្វៀនជល់មាន់ខុសច្បាប់មួយកន្លែងនៅខាងកើត​ផ្សារ​ជ្រែ​ស្រុកព្រៃកប្បាស​ បើកលេងយ៉ាងអាណាធិបតេយ្យ​បង្កភាពអសន្តិសុខក្នុងសង្គម​ ប៉ះពាល់ដល់ការរស់របស់បងប្អូន​ ប្រជាពលរដ្ឋ​ តែអាជ្ញាធរនិងសមត្ថកិច្ច​ ​ស្រុកព្រៃកប្បាស​ មិនបង្ក្រាប​ ធ្វើពល​រដ្ឋរិះគន់ទៅលោកអធិការ និងលោកមេបញ្ជាការកងរាជអាវុធហត្ថស្រុកព្រៃកប្បាស​ ថា​ល្បែង​គ្រប់​សុីសង​ ប្រភេទ​ រួម​មាន​ជល់មាន់​ បៀរ​ អាប៉ោង​ និង​ ចាក់​កន្ទុយ​លេខ​ កំពុងរីករាល​ដាលគគ្រឹកគគ្រេង​មិន​ចាញ់​កាស៊ីណូនោះ​ឡើយ​ តែលោកទាំង២ហាក់មិនមានវិធានការទប់សង្កាត់​ឬក៏​បង្ក្រាបឡើយ ។

ពលរដ្ឋបន្តថា​ វង់ល្បែងសុីសងខាងលើនេះ​ប្រមូលផ្ដុំទៅ​ដោយប្រជាពលរដ្ឋខ្មែរ​ ដែលញៀនល្បែងទៅលេងភ្នាល់ដាក់លុយចាញ់ឈ្នះរាប់លានរៀល​និងមានពេលខ្លះអ្នកពេល​ចាញ់អស់លុយមកដល់ផ្ទះបង្កអំពើហឹង្សាក្នុងក្រុមគ្រួសារទៀតផង​ ហើយអ្វីដែលសំខាន់នោះគឺបញ្ហាភាពអសន្តិសុខ​កើតមានចោរលួច​ ចោរប្លន់។ ល។
ពួកគាត់បានលើកឡើងថា​ ឯណាទៅ​ គោលនយោបាយភូមិ​ឃុំមានសុវត្តិភាព៩ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់​ចេញឲ្យអាជ្ញាធរមានសមត្ថកិច្ច​ មូលដ្ឋានអនុវត្តន៍​ ដើម្បីរក្សានូវសុខ​សុវត្តិភាពជួនប្រជាពលរដ្ឋ​ តែមន្ត្រីថ្នាក់ក្រោមមិនអនុវត្តន៍ផងនោះ។

ប្រជាពលរដ្ឋបានសូមណូមពរដល់​ លោក​ឧត្តមសេនីយ៍​ទោ​ សុខ​ សំណាង​ ស្នងការ​នគរបាល​ ខេត្តតាកែវ​ និង​លោក ឡា ឡៃ មេបញ្ជារការកងរាជអាវុធហត្ថខេត្ត​ មេត្តាមានវិធានការ​ទប់សង្កាត់និងបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទនៅស្រុកព្រៃកប្បាសផង​ ! ហើយអាចមិនថា​តែនៅ​ស្រុកព្រៃកប្បាសមួយទេគឺនៅទូរទាំងខេត្តតែម្ដង​ ៕