ច្រើនម្លេះលោកអើយ!!!អាវុធហត្ថឃាត់ខ្លួនជនជាតិឡាវម្នាក់ រកឃើញថ្នាំញៀន ជិតមួយម៉ឺនគ្រាប់
ស្ទឹងត្រែង ៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ឃាត់ខ្លួនជនសង្ស័យជាជនជាតិឡាវម្នាក់រកឃើញថ្នាំញៀន៣៩កញ្ចប់ ស្មើ ជិតមួយម៉ឺនគ្រាប់ ៖ ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡើងនៅរសៀលថ្ងៃទី៧ខែមីនាឆ្នាំ២០១៩ នៅចំណុចផ្លូវបំបែកវុឺនខាម ស្ថិតក្នុងភូមិខាំផាត់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ប៊ុន ម៉ា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិឡាវ រស់នៅក្រុងវៀងចន្ទន៍ ប្រទេសឡាវ។
កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានអោយដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យបានឆ្លងព្រំដែនពីឡាវ មកកម្ពុជារួចបានធ្វើសកម្មភាព ជួញដូរគ្រឿងញៀនក្បែរព្រំដែន ក្នុងទឹកដីខេត្តស្ទឹងត្រែង ហើយត្រូវកម្លាំងអាវុធហត្ថដឹងមុនក៏បានស្ទាក់ចាប់ឃាត់ខ្លួនបាននៅចំណុចខាងលើតែម្ដង។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានឃុំខ្លួននៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងខេត្តស្ទឹងត្រែង ចាត់ការបន្ត តាមនិតិវិធី ៕