ហួសហេតុណាស់ពិតជានរក៩ជាន់មែន!!!កូនប្តឹងតុលាការ ដេញម្តាយបង្កើតចេញពីផ្ទះបន្ទាប់ពីលួចធ្វើប្លង់កម្មសិទ្ធិ
ព្រះសីហនុ ៖ វាពិតជាហួសហេតុពេកហើយ! នេះជាលើកទីមួយហើយ សម្រាប់ខេត្តព្រះសីហនុ ដែលគេឃើញកូនបង្កើត បានប្តឹង តុលាការបណ្ដេញម្តាយ បង្កើតរបស់ខ្លួន ឲ្យចេញពីផ្ទះ ក្រោយពេលលួចធ្វើប្លង់កម្មសិទ្ធិ លើដីម្តាយដែលមានតម្លៃ មិនតិច ជាង១លានដុល្លារ ករណីនេះបង្កឲ្យមានភាពភ្ញាក់ផ្អើល ពេញក្រុងព្រះសីហនុ និងតាមបណ្ដាញសារព័ត៌មាន។
លោក យាយហាន តាក់ អាយុ ៨៤ឆ្នាំ ដែលត្រូវកូនបង្កើតប្តឹងរំលោភយកដី ក្នុងពេល តុលាការ ដឹកនាំ កម្មករ ចុះអនុវត្តរុះរើ យកដីរបស់គាត់ប្រគល់ទៅឲ្យ ភាគីជាកូនស្រីបង្កើត លោកយាយ បានលើកដៃ សំពះនិយាយ រៀបរាប់ ទាំងទឹកភ្នែក គួរឲ្យសង្វេគថា ដីដែលកំពុងមានជម្លោះនេះ គឺជាដីកម្មសិទ្ធិរបស់គាត់ ដែលរកបានពីញើសឈាម កំឡុងពេលដែលរូបលោកយាយនៅមានកម្លាំង ដោយបានទិញពីឈ្មោះសួង ផល្លា អាយុ៥៦ឆ្នាំ បច្ចុប្បន្នរស់នៅភ្នំពេញ ក្នុងតម្លៃ០៣ជីមាស ក្នុងកំឡុងឆ្នាំ១៩៨៥ ជាដីដែលពុំទាន់បានបែងចែកអោយទៅកូនណាម្នាក់នៅឡើយទេ ក្នុងចំណោមកូនប្រុសស្រីចំនួន០៥នាក់ ប៉ុន្តែស្រាប់តែនៅឆ្នាំ២០១៦ ឈ្មោះអ៊ីវសាយនិងប្រពន្ធឈ្មោះដេងនីជាកូនបង្កើត បានលួចធ្វើប័ណ្ណកម្មសិទ្ធិដោយគ្មានការអនុញ្ញាតពីលោកយាយ ផងនោះ ។
កូនស្រីរបស់គាត់ និងប្តី ក្រោយពីលួចធ្វើប្លង់កម្មសិទ្ធិ លើដីរបស់គាត់បានសម្រេច ក៏ចាប់ផ្តើម យកប្លង់ដីនោះ ធ្វើជាប្រធានបទ ប្តឹងទៅ សាលាដំបូងខេត្តព្រះសីហនុ ទាមទារយកដីនោះ ដោយចោទថា រូបគាត់ជាម្តាយ និងកូនប្រុស ស្រីមួយចំនួនទៀត រស់នៅលើដី ខ្លួនទៅវិញ។
ចំណែក ឯប្រព័ន្ធតុលាការ ជុំវិញ ការប្តឹងផ្តល់នេះ បើទោះជា រូបគាត់ និង កូនៗ ជាច្រើនទៀត សំណូមពរ ឲ្យធ្វើការពិនិត្យ មើលឡើងវិញ ពាក់ព័ន្ធប្លង់កម្មសិទ្ធិ របស់ ឈ្មោះ ដេង អាង ជាកូនបង្កើត របស់គាត់ និងប្តី ឈ្មោះ អ៊ីវ សាយ តើដីនោះពួកគេបានមកពីណា ហើយការកសាងប្លង់កម្មសិទ្ធិ ធ្វើឡើងតាមវិធីណា បើខ្លួនគាត់ជាម្តាយជាម្ចាស់ដី មិនដែលបានប្រគល់ដីនេះ ឲ្យទៅកូនណា ម្នាក់ នៅឡើយទេ កន្លងមក តែបែរជា យកដីរបស់គាត់ ធ្វើប្លង់កម្មសិទ្ធិ ហើយ ប្តឹង រូបគាត់ និងកូនៗ ដែល ត្រូវជាប្អូន ចេញ ពីផ្ទះ ដោយគ្មាន ស្រណោះ អ្វីបន្តិចសោះឡើយ។
ដោយឡែក សម្រាប់ ភាគីលោក ស្រី ឈ្មោះ ដេង អាង ជាកូនបង្កើត និងប្តី ឈ្មោះ អ៊ីវ សាយ បាន ធ្វើការបញ្ជាក់ថា ដីនេះជាដី អំណោយ បានពីរដ្ឋ ហើយនៅក្នុងសៀវភៅ គ្រួសារ ក៏ គាត់ ជាមេគ្រួសារដែរ ឯម្តាយរបស់គាត់ គ្រាន់ជាសមាជិកប៉ុណ្ណោះ។លោក ឈុន ជ្រា មេធាវី លោក យាយ ហាន តាក់ បានធ្វើ ការបញ្ជាក់ថា រឿងក្តីនេះ លោក គិតថា កូនក្តីរបស់គាត់មិនទទួលបានយុត្តិធម៌នោះឡើយ ហើយការអនុវត្តដីការក្សាការពារ នាព្រឹក ថ្ងៃទី ០៧ ខែ មីនា ឆ្នាំ ២០១៩ នាពេលនេះ ក៏មិនត្រឹមត្រូវដែរ ពីព្រោះដីការក្សាការពារ មិនមែនសាលក្រម រុះរើនោះទេ។គួរបញ្ជាក់ផងដែរថា ទីតាំងដីទំនាស់ រវាងម្តាយ និងកូនបង្កើត ខាងលើនេះ ស្ថិតក្នុង ភូមិលេខ ០៣ សង្កាត់លេខ ០៤ក្រុងព្រះសីហនុ (តាមបណ្ដោយវិថី៧មករា )ជិត ក្លឹបកម្សាន្ត រាត្រីសំណាង ហើយសម្រាប់ប្រជាពលរដ្ឋ ដែលរស់នៅជិតខាង ផ្ទះលោក យាយ ដែលដឹងពីរប្រវត្តិដី ច្បាស់ ពួកគេប្រកាសថា នឹងចូលខ្លួន ធ្វើសាក្សី ឲ្យលោក យាយហាន តាក់ បើសិនជាតុលាការតម្រូវ ដើម្បីបញ្ជាក់ពីការកាន់កាប់ ស្របច្បាប់ របស់ លោក យាយ៕