Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ផ្ទះ​ជនជាតិចិន​ ស្តុបគ្រឿងអគ្គីសនី​ចាក់សោរម្ចាស់មិននៅឆ្លង​ចរន្ត​អគ្គិសនី​ឆាបឆេះបំផ្លាញទ្រព្យសម្បត្តិមួយចំនួនធំ

ភ្នំពេញ​៖​ ផ្ទះ​ស្តុបគ្រឿងអគ្គីសនី របស់ជនជាតិចិន​ មួយកន្លែង​នៅ​ជាន់ទី១​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​​សន្ធោសន្ធៅ​ បន្ទាប់​ពីឆ្លង​ចរន្ត​អគ្គិសនី​
ហេតុការណ៍នេះបានបង្កឲ្យមាន​ការ​ភ្ញាក់ផ្អើល​​ដល់ប្រជាពល​រដ្ឋ​និងសមត្ថកិច្ចចេញ​រថយន្ត​ពន្លត់​អគ្គីភ័យ​ មកជួយអន្តរាគមន៍ បាញ់ពន្លត់កាលពីវេលា​ម៉ោង​៩​យប់​ថ្ងៃទី​១១ខែមិនា​ឆ្នាំ​២០១៩ ​នៅចំណុច​ផ្ទះ​លេខ​២៩BA ផ្លូវ​លេខ៣៤៨សង្កាត់​បឹងកេងកងទី​៣​ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ។

យោងតាមប្រពភព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរផ្ទះកេីតហេតុ​បាន​រៀប​រាប់​ប្រាប់​ឲ្យ​ដឹង​ថា​នៅមុន​ពេល​កើត​ ហេតុ ពួកគាត់៥ទៅ៦នាក់បានឃើញផ្សែងហ៊ុយចេញពីផ្ទះជាន់ទី១របស់ជនជាតិចិន២នាក់ប្ដីប្រពន្ធដែលស្តុបគ្រឿងអគ្គីសនី ចាក់សោរ​ចោលម្ចាស់មិននៅ​ ខណៈ​ពេល​នោះក៏​មានអណ្តាត​ភ្លើងឆេះចេញយ៉ាងសន្ធោសន្ធៅ​ និង​មាន​ឮ​សំលេង​ផ្ទុះ​ កន្លែងស្តុប​អីវ៉ាន់សម្រាប់លក់​។ បន្ទាប់​មកពួកគាត់ក៏​បានស្រែកឆោឡោឡេីង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ភ្លាមៗ​នោះ​ពួក​គាត់​ក៏ប្រញាប់​ប្រញាល់​នាំគ្នា​ដួសទឹក​ជះ​ពន្លត់​ តែ​មិន​រលត់​ក៏ប្រញាប់​រាយការណ៍​ជូនសមត្ថកិច្ច​មូល​ដ្ឋាន​ និង​រថយន្ត​ពន្លត់​អគ្គីភ័យ​អោយចុះ​មក​អន្តរាគមន៍​បាញ់ពន្លត់។

ប្រភព​ដដែល​បន្ត​ថា​ បន្ទាប់​មកក៏​មាន​សមត្ថកិច្ច​មូល​ដ្ឋាន​ រួម​ទាំង​រថយន្ត​ពន្លត់​អគ្គីភ័យ​បាន​ចុះ​មក​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​ប៉ុន្តែ​ដោយ​សារផ្ទះកើតហេតុជាផ្ទះដែល​ស្តុប​​អីវ៉ាន់សម្រាប់លក់​ពេញ​ណែន​ មានទាំង​ជ័រ​ ក្រដាស់​ឡាំ​ និង​សម្ភារៈ អគ្គីសនី​ផ្សេង​ៗជាច្រើនទៀត​ ទេីបធ្វេីឲ្យ​ពិបាក​ដល់ការ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ បន្ទាប់ពី​ធ្វេីការ​បាញ់ទឹកពន្លត់​​អស់រយៈ​ពេល​ប្រមាណជាង២ម៉ោងក្រោយមក​ ទេីបភ្លេីង​បាន​រលត់​ទៅ​វិញ​ជា​ស្ថាពរ​នៅម៉ោង១១និង៣០​ នាទីយប់​ថ្ងៃខែ​ ឆ្នាំ​ដដែល​ ដោយ​ប្រេីប្រាស់​រថយន្តពន្លត់​អគ្គីភ័យ​អស់ចំនួន​២៤គ្រឿង​។

បេីតាមប្រភព​ពី​សមត្ថកិច្ច​មូល​ដ្ឋាន​បានប្រាប់ឲ្យថា ភ្លើងកំពង់តែឆាបឆេះក៏ស្រាប់តែឃើញពីនាក់ប្តីប្រពន្ធ ជាជនជាតិចិនមកដល់កន្លែងកើតហេតុ ហើយត្រូវបានសមត្ថកិច្ចនាំខ្លួន​យក ទៅប៉ុស្តិ៏នគរបាលរដ្ឋបាលបឹងកេងកងទី៣ ដើម្បីសួរនាំ ។ សមត្ថកិច្ចបន្ថែមទៀតថា ករណី​អគ្គីភ័យ​ខាងលេី​នេះមិនបាន​បង្ក​អោយ​ឆេះរាល​ដាល​ដល់​ផ្ទះ​អ្នក​ជិត​ខាង​នោះ​ទេ​ គ្រាន់តែ​រោលផ្សែងខ្មៅតែប៉ុណ្ណោះគឺខូតខាតតែ​សម្ភារៈ​ គ្រឿងអគ្គីសនីសម្រាប់លក់​មួយ​ចំនួន​ធំ​ ដែល​នៅ​ក្នុង​ផ្ទះ​ មាន​ទំហំ​៤ម៉ែត្រ​គុណ​១៦ម៉ែត្រ ជាប្រភេទផ្ទះថ្មល្វែង ។ ត្រូវឆេះ​ខូច​ខាត​អស់​ទាំង​ស្រុង​ ចំពោះ​មូលហេតុ​គឺ​បណ្តាល​មកពី​ឆ្លង​ចរន្ត​អគ្គិសនី​(ផ្ទុះ​ស៊េ​ខ្សែ​ភ្លើង​)៕