សមត្ថកិច្ចបញ្ជូនខ្លួនឧកញ៉ា គិត ធាង ម្ចាស់ក្លឹបកំសាន្ត រ៉ុក ពាក់ព័ន្ធរឿងគ្រឿងញៀនជិត៥០គីឡូ មកដល់តុលាការ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៩ សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលបានបញ្ជូនខ្លួនឧកញ៉ា គិត ធាង ម្ចាស់ក្លឹបកំសាន្ត រ៉ុក ពាក់ព័ន្ធរឿងគ្រឿងញៀនជិត៥០គីឡូក្រោមទៅតុលាការ ដើម្បីសាកសួរបន្ត ។
សូមរំលឹកថា កម្លាំងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអនុវត្តតាមដីការបស់តុលាការ ដោយនាំខ្លួនលោកឧកញ៉ា គិត ធាង (ម្ចាស់ក្លឹបកំសាន្តរ៉ុក) នៅវេលាម៉ោង៦ល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរពាក់ព័ន្ធរឿងគ្រឿងញៀន នៅមជ្ឈមណ្ឌលកំសាន្តរ៉ុក។
សូមជម្រាបថា នៅព្រឹកនេះលោកឧកញ៉ា គិត ធាង កំពុងត្រូវបានសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញបន្ដទៀត ៕