បាញ់គំរាម២គ្រាប់រួចចាប់បុរសម្នាក់វាយឲ្យរបួសហើយលើកដាក់លើម៉ូតូយកទៅបាត់ផ្អើលព្រះសង្ឃពេញវត្ថ
ភ្នំពេញ៖ ជនសង្ស័យ៥នាក់ជិះម៉ូតូ៣គ្រឿងចូលមកក្នុងវត្តឬស្សីស្រស់ ហើយបានធ្វើសកម្មភាពចាប់បុរសម្នាក់ វាយបណ្តាលឲ្យរងរបួស រួចបាញ់ជុជដី២គ្រាប់គំរាមតែផ្ទុះ១គ្រាប់បង្កការភ្ញាក់ផ្អើលដល់ព្រះសង្ឃនៅក្នងវត្តទាំងយប់ រួចគ្រៀកជនរងគ្រោះ ដាក់លើម៉ូតូជិះគេចបាត់ស្រមោលដោយមិនដឹងមូលហេតុ។
ការភ្ញាក់ផ្អើលនេះបានកើតឡើងកាលវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី១២ខែមិនា ឆ្នាំ២០១៩ នៅក្នុងវត្តឫស្សីស្រស់ សង្កាត់និរោធនិ៍ ខណ្ឌច្បារអំពៅ។
បើតាមប្រភពពីព្រះសង្ឃមួយអង្គជាគ្រូសូត្រស្ដាំបានឲ្យភ្នាក់ងារសារព័ត៍ដឹងថា មុនពេលកើតហេតុព្រះសង្ឃបានឃើញជនសង្ស័យមានគ្នា៥នាក់ជិះម៉ូតូ៣គ្រឿង បានជិះចូលមកក្នុងវត្តហើយបានមកចាប់បុរសម្នាក់ដែលអង្គុយលេងនៅក្នុងវត្តហើយឈានទៅដល់ការប្រតាយប្រតប់គ្នាជាមួយបុរសម្នាក់ដែលលោកស្គាល់ថាធ្លាប់ចេញចូលក្នុងវត្តនេះរៀងរាល់ថ្ងៃផងដែរ ។ ព្រះសង្ឃបានបន្តថា មិនដឹងថាជាមានរឿងអ្វីនោះទេទើបឈានទៅដល់ទំនាស់ពាក្យសម្តីដាក់គ្នាកើតជាហិង្សាវាយទៅលើជនរងគ្រោះបណ្តាលរងរបួសរួចបាញ់គំរាម២គ្រាប់ ផ្ទុះ១គ្រាប់ តែ១គ្រាប់ទៀតមិនបានផ្ទុះទេ បានត្រឹមធ្លាក់ទៅលើដី រួចក៍លើកជនរងគ្រោះដាក់លើម៉ូតូដឹកជិះចេញទៅបាត់ដោយនិយាយថាយកទៅប៉ុស្តិ៍។
បើតាមប្រភពពីសមត្ថកិច្ចប៉ុស្តិ៍និរោធិន៍ម្នាក់បានឲ្យដឹងថា
ក្រោយពីបានទទួលព័ត៌មាន ករណីផ្ទុះអាវុធនៅក្នុងវត្តឬស្សីស្រស់ ភ្លាមៗនោះកម្លាំងរបស់លោកបានចុះទៅដល់ហើយក៍បានសួរនាំព្រះសង្ឃនៅក្នុងវត្តផងដែរ តែមិនបានឃើញជនសង្ស័យនោះទេ តែព្រះសង្ឃបានឲ្យដឹងថា ជនរងគ្រោះត្រូវក្រុមជនសង្ស័យដឹកចេញទៅបាត់ហើយប្រាប់ថាយកទៅប៉ុស្តិ៍ ។ សមត្ថកិច្ចបានបន្តថា ពេលលោកប្របាប់ដូច្នេះក៏បាននាំគ្នាជិះម៉ូតូចេញពីវត្តវិញ លុះមកដល់ប៉ុស្តិ៍មិនឃើញ ។
ជុំវិញករណីបាញ់គំរាមនេះអ្នកសារព័ត៌មានយើងមិនទាន់ដឹងច្បាស់ថា វាជារឿងអ្វីឲ្យពិតប្រាកដនៅឡើយទេព្រោះសមត្ថកិច្ច ហាក់បីដូចជាមានការលាក់លៀម តែទោះជាយ៉ាងណាសមត្ថកិច្ចថា កំពុងធ្វើការសាវជ្រាវបន្ត៕