Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនិងកម្លាំងអគ្គនាយក​ដ្ឋាន​កាំកុងត្រូលឆ្មក់បង្ក្រាបការនាំចូលបង្គាគ្មានច្បាប់អនុ​ញ្ញាតិ

ភ្នំពេញ ៖ កំលាំង​​នាយកដ្ឋាននគរបាលប្រឆាំងបទល្មេីស​សេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ និងកម្លាំងអគ្គនាយកដ្ឋានកាំកុងត្រូល ក្រោមការសម្របសម្រួលនីតិវិធី​ពីលោក ខាំ សុផារី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា​ដំបូងរាជធានីភ្នំពេញ​ បានសហការបង្ក្រាបការនាំចូលបង្គា​ពី​ប្រទេសវៀតណាមគ្មានច្បាប់អនុញ្ញាតិដោយដឹកតាម​រថយន្តចំនួន ០៣គ្រឿង​ ​ទី១-ម៉ាក HYUNDIA ពាក់ស្លាក​លេខ 3A-0869​ ទី២-ម៉ាកសាំងយ៉ុងកែឆ្នៃ2A-0342​ ទី៣-ម៉ាក HYUNDIA គ្មានស្លាកលេខ ។

បន្ទាប់ពីឃាត់និងធ្វើការត្រួតពិនិត្យសមត្ថកិច្ចចម្រុះ បានឆែកឆេរជាក់ស្តែងរកឃេីញ​(បង្គាមានចាក់សារធាតុម្យ៉ាងខាប់ដូចចាហួយចូលក្បាលបង្គា)​ និងគ្រឿងសមុទ្រមួយចំនួ​ន​ទៀត​ដែលគ្មានច្បាប់អនុញ្ញាតិចំនួន= 376កេស ប្រមាណ 7520 គីឡូក្រាម ។

ក្រោយមកវត្ថុតាងទាំងអស់ខាងលើ ត្រូវបានលោកព្រះរាជអាជ្ញារង ខាំ សុផារី បានសម្រេចដកហូតរក្សាទុកជាបណ្តោះអាសន្ននៅនាយកដ្ឋាន(និងយកវត្ថុតាងមួយចំនួនទៅធ្វេីការពិសោធន៌រកសារធាតុហាមឃាត់) បន្ទាប់មកបានប​ញ្ជាឲ្យយកបង្គា ដែលមានចាក់បញ្ចូលសារធាតុ ដូចបានបញ្ជាក់ខាងលេី ដែលគ្មានច្បាប់ យកទៅដុតកម្ទេច បំផ្លាញចោលនៅទី​លានចាក់សំរាមបឹងជេីងឯក​ កាលពីវេលាម៉ោង០៣និង១០​នាទី​​រសៀលថ្ងៃ-ខែ-ឆ្នាំដដែលនិងបាននាំខ្លួនអ្នកបេីកបរ​រថយន្តចំនួន០៣នាក់ទៅធ្វើការសាកសួរបំភ្លឺនៅនាយកដ្ឋាន ដេីម្បីស្វែងរកម្ចាស់ បន្តនីតិវិធីតាមផ្លូវច្បាប់ ៕