រន្ធត់ណាស់! កម្មករសំណង់ម្នាក់ត្រូវជញ្ជាំងថ្មបាក់សង្កត់ស្លាប់យ៉ាងអាណោចអធម៌
ភ្នំពេញ៖ អាសូរបុរសកម្មករសំណង់ម្នាក់ត្រូវបានជញ្ជាំងថ្ម បន្ទប់ទឹកបាក់សង្កត់បែកក្បាលស្លាប់យ៉ាងអាណោចអធម៌ ខណៈ ដែលមេជាងប្រើអោយវាយជញ្ជាំងថ្មបន្ទប់ទឹកនិងជញ្ជាំងផ្ទះចោលដើម្បីសង់ថ្មី
ហេតុការណ៍គួរឲ្យរន្ធត់នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៤ខែមិនាឆ្នាំ២០១៩ នៅចំណុចផ្ទះមួយកន្លែងស្ថិតក្នុងភូមិ(ខ២)សង្កាត់ច្រាំងចំរិះទី២ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ ធឿន ថុន ភេទប្រុសអាយុ៤៤ឆ្នាំមុខរបកម្មកសំណង់ មានប្រពន្ធនិងកូនស្រី២នាក់ស្នាក់នៅផ្ទះលេខ១០៦៦ ភូមិ(ខ១)សង្កាត់ច្រាំងចំរិះ២ ខណ្ឌឫស្សីកែវ ។
បើតាមប្រភពព័ត៌មានពីបុរសម្នាក់ដែលជាកម្មករដូចគ្នាបានប្រាប់អោយដឹងថា មុនពេលកើតហេតុមេជាងបានប្រើឲ្យគាត់និងជនរងគ្រោះវាយជញ្ជាំងថ្ម បន្ទប់ទឹកនិងផ្ទះ ចោលដើម្បីសង់ផ្ទះថ្មី ដោយវាយម្ដងម្នាក់ លុះដល់វេនជនរងគ្រោះវាយ ជើងជញ្ជាំងខាងក្រោមហើយមិនបានប្រុងប្រយត្ន័ក៏ស្រាប់តែបាក់ផ្ទាំងថ្មសង្កត់ផ្ទុបនិងជញ្ជាំងថ្ម ម្ខាងទៀតបណ្ដាលឲ្យបែកក្បាលហូរឈាមស្លាប់ភ្លាមៗនៅន្លែងគួរអោយសង្វេក ។ ប្របន្តថា បន្ទាប់ពីកើតហេតុភ្លាមៗបុរសជាកម្មករបានរត់ទៅប្រាប់បងប្អូនប្រជាពលរដ្ឋដែលនៅក្បែរខាងនាំគ្នាមកជួយគាស់យកជនរងគ្រោះចេញពីក្រោមផ្ទាំងថ្ម បំណងយកទៅពេទ្យ តែអកុសល់បុរសរងគ្រោះត្រូវបានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតទៅហើយ ។ ប្រភពដដែលបានបន្តថា ភ្លាមៗនោះសពជនរងគ្រោះត្រូវបានសាច់ញាតិនិងប្រជាពលរដ្ឋជួយដឹកយកមកផ្ទះ ។
ក្រោយកើតហេតុក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាននិងជំនាញចុះមកពិនិត្យនិងធ្វើកំណត់ហេតុនៅផ្ទះរួចប្រគល់សពអោយសាច់ញាតិធ្វើតាមប្រពៃណី ។ដោយឡែកមេជាងនិងកម្មករម្នាក់ទៀតត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាល ច្រាំងចំរិះ២នាំខ្លួនទៅធ្វើការសាកសួរបំភ្លឺនៅប៉ុស្តិរួចក៏អោយត្រឡប់ទៅផ្ទះវិញ ៕