Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចបញ្ជូនក្រុមចោរប្លន់ប្រុសស្រី៥នាក់ទៅតុលាការ

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រីចំនួន៥នាក់ដែលជាក្រុមចោរប្លន់ប្រដាប់អាវុធត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្ម

ទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញកសាងសុំនុំរឿងនិងបញ្ជូនទៅ​តុលាការធ្វើការសាកសួរបន្តដើម្បីទទួលទោសតាមផ្លូវច្បាប់ការបញ្ជួននេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៤មិនា២០១៩​ក្រោយបញ្ចប់និតិវិធី។

ជនសង្ស័យដែលត្រូវបញ្ជួនទី១/មានឈ្មោះ លន់ ស៊ីវថេង ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ មិនពិតaប្រាកដ ស្នាក់នៅ ភូមិមិត្តភាពសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។  ទី២/ឈ្មោះ ផេង យុទ្ធនា ហៅ ហ៊ីង(មានដីកាចាប់ខ្លួន) ភេទ ប្រុស អាយុ ៣១ឆ្នាំ មុខរបរៈមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ផ្ទះជួលលេខ ៩ ផ្លូវលេខ ៧៩បេតេ ភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ។  ទី៣/ឈ្មោះ ស៊ន់ សេរីវិចិត្រ ភេទ ប្រុស អាយុ៣៥ឆ្នាំមុខរបរ នៅផ្ទះ ទីលំនៅបច្ចប្បន្នៈ ផ្ទះលេខ​២០​អឺ០ ផ្លូវ២៩០ សង្កាត់ទួលស្វាយព្រៃទី២  ខណ្ឌចំការមន។  ទី៤/ឈ្មោះ គង់ សុវណ្ណ ហៅ តៃ(មានដីកាចាប់ខ្លួន) ភេទ ប្រុសអាយុ ២៨ឆ្នាំ មុខរបរ នៅផ្ទះ ទីលំនៅបច្ចុប្បន្នៈ ផ្ទះជួល ផ្លូវ២៦បេតេ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុនខណ្ឌមានជ័យ។  ទី៥/ឈ្មោះ ហៀង ស្រីដែត ហៅ ណែត ភេទស្រី អាយុ ២៦ ឆ្នាំ មុខរបរ បុគ្គលិកហូមកាហ្វេ ផ្សារសុវណ្ណា ទីលំនៅ​បច្ចប្បន្ន ផ្ទះជួលលេខ ៩ ផ្លូវ៧៩បេតេ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។

គួររំលឹកថាក្នុងខែមិននានេះក្រុមជនសង្ស័យខាងលើបានធ្វើ​សកម្មភាពប្លន់ចំនួន២ករណីក្នុងនោះ កាលពីថ្ងៃទី ០៣​មិនា​ឆ្នាំ២០១៩វេលាម៉ោង ប្រហែល ០១និង០០នាទីរំលងអាធ្រាត ក្រុមខាងលើបានធ្វើសកម្មភាពប្លន់ម៉ូតូម៉ាកZoomerX ពណ៌ ក្រហមលាយខ្មៅពាក់ស្លាកលេខភ្នំពេញ 1AA-2166  នៅ​ចំនុចផ្លូវបេតុង មុខសាលារៀនចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។និង ករណីទី២៖​ កាលពីថ្ងៃទី០៦មិនា២០១៩ វេលាម៉ោងប្រហែល០៦និង៣០នាទីក្រុមខាងលើ ធ្វើសកម្មភាពប្លន់ លុយ ទូរសព្ទ័ដៃ និងខ្សែកនៅចំណុចផ្ទះលេខ​៨​សេផ្លូវលេខ២៧០ភូមិ៩សង្សាសង្កាត់​បឹងឡាងខណ្ឌទួលគោក។  

ក្រោយពីមានសកម្មភាពខាងលើរយៈពេលបីថ្ងៃគឺថ្ងៃទី១០​មីនា រហូតមកដល់ទី១៣ មីនានឆ្នា២០១៩ការិយាល័យ​នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ អធិការដ្ឋាននគរបាលខណ្ឌ ទួល

គោក នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និង ស្នងការដ្ឋាននគរបាលខេត្តកំពតបានបើកកិច្ចប្រតិបត្តិការ​បង្រ្កាបជាក់ស្តែងក្រុមចោរប្លន់ប្រដាប់អាវុធទាំង០៥នាក់ (ប្រុស ០៤ស្រីម្នាក់) ដោយក្នុងនោះធ្វើការដកហូតវត្ថុតាង អាវុធខ្លីមួយដើម ម៉ាក កា-៥៩ ម៉ូតូចំនួន០២គ្រឿង ម៉ាក​Honda Beat ពណ៌​ខៀវ+ស(ម៉ូតូធ្វើសកម្មភាព) និងម៉ាក Zoomer X (ម៉ូតូជនរងគ្រោះ)៕