Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

កម្មករជនជាតិចិនម្នាក់ត្រូវ​​ថ្ម​ម៉ាប​សង្កត់​ស្លាប់​បន្ទាប់ពីបញ្ជួន​ទៅសង្គ្រោះនៅមន្ទីរពេទ្យ

ព្រះសីហនុ៖ បុរសជនជាតិម្នាក់ដែលជាកម្មករត្រូវបានថ្មម៉ាត​ដាច់ធ្លាក់សង្កត់ស្លាប់បន្ទាប់ពីបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យ​ ៖​ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង​០៥និង៥០នាទីល្ងាចថ្ងៃទី១៤ខែមីនាឆ្នាំ២០១៩ នៅចំណុច​សិប្បកម្មលក់ថ្មម៉ាប់​ មួយកន្លែង​ យីហោ(វ័នធាវ) ស្ថិតក្នុងក្រុមទី១៦ ភូមិ១ សង្កាត់លេខ១ ក្រុងនិងខេត្តព្រះសីហនុ (ម្តុំផ្លូវបំបែកទៅវត្តអូត្រេះ)។

សមត្ថកិច្ចបានឲ្យដឹងថា​ មុនពេលកើតហេតុជនរងគ្រោះ​បាន​លើក​ ផ្ទាំងថ្មចេញពីទូកុងទីន័រ​ ដោយយោងខ្សែកាបស្ទួច​ ស្រាប់តែ​ដាច់ខ្សែកាប​យោងបណ្តាលអោយ​ថ្ម​ម៉ាប​ធ្លាក់គាបសង្កត់ជាប់​ ជិត​២ម៉ោង​ ទើប​សមត្ថកិច្ច​ និង​ប្រជា​ពលរដ្ឋ​ជួយគាស់យកចេញបាន រួចដឹកយកទៅសង្គ្រោះនៅ​មន្ទីរ​ពេទ្យ​888 ប៉ុន្ដែ​ ជាអកុសលជនរងគ្រោះបានស្លាប់បាត់បង់​ជីវិត​ទៅ​ហើយ។

ជនរងគ្រោះឈ្មោះ HE JUNHAO ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន​ មុខរបរកម្មករសិប្បកម្មថ្មម៉ាប របស់​ក្រុមហ៊ុន(វ័នឆាវ​ )កាន់លិខិតឆ្លងដែនលេខ​​E 55991551មានសុពល​ភាព​ដល់​ថ្ងៃ​ទី​២២ខែកក្កដា ឆ្នាំ២០២៥​ ។

ក្រោយពេលកើតសមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច្ឆ័យ​និងកំណត់ហេតុ​ រួចយកសពទៅតម្កល់ទុកនៅវត្តក្រោម ដើម្បី​ចាត់​ចែង​តាម​ធ្វើបុណ្យ​ ៕