ចោរឆក់ម្នាក់ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូន ទៅតុលាការ!
ភ្នំពេញ៖ នៅថ្ងៃទី១៦ខែមិនា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរឆក់ ម្នាក់ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។
សមត្ថកិច្ចបានអោយដឹងថា កាលពីថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង២១និង៣០នាទី កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានឃាត់ខ្លួនចោរឆក់ ម្នាក់ ឈ្មោះ វឿន វ៉ាត ភេទប្រុសអាយុ១៧ឆ្នាំនៅចំណុចការដ្ឋានសំណង់ក្រុមហ៊ុនCSC ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្ទាប់ពីរូបគេបានធ្វើសកម្មភាពឆក់កាបូបរបស់ប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរលើដងផ្លូវ។
ក្រោយពេលឃាត់ខ្លួន ជនសង្ស័យបានសារភាពឲ្យដឹងថា រូបគេបានទៅ ការដ្ឋានសំណង់ ក្រុមហ៊ុន CSC នៅចំណុចខាងលើ ក្នុងគោលបំណងទៅលេងពូរបស់ខ្លួន តែមិនបានជួបនោះទេហើយក៏បានឈរនិយាយគ្នាលេងជាមួយអ្នកធ្លាប់ធ្វើការជាមួយគ្នា បន្ទាប់មករូបគេដើរត្រលប់មកវិញ ក៏បានឃើញបុរសម្នាក់ដើរចូលក្នុងការដ្ឋាន មានការបូបលុយក្នុងហោប៉ៅអាវ រូបគេបានធ្វើសកម្មភាពឆក់តែម្តង ហើយត្រូវបានម្ចាស់កាបូបស្រែកឲ្យគេអែងជួយ តែត្រូវបានកម្លាំងអាវុធហត្ថខណ្ឌមានជ័យ ឃើញឃាត់ខ្លួនតែម្តង៕