Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

កាសុីណូ​នៅក្បែរព្រុំដែនកម្ពុជា+វៀតណាម​ ច្រក[តន់ហន់]​ខេត្តកំពត​បើកឲ្យពលរដ្ឋខ្មែរចូលលែងរំលោភកិច្ចសន្យា

កំពត៖ ទីតាំងកាសុីណូ​ គ្មានស្លាក​ យីហោ​ មួយកន្លែងនៅក្បែច្រក​[[​ តន់ហន់​ ]]ព្រុំដែនកម្ពុជា​-វៀតណាម​ ស្ថិតនៅ​ភូមិព្រែកគ្រឹស្ត ឃុំព្រែកគ្រឹស្ត ស្រុកកំពង់ត្រាច ខេត្តពកំពត =​ កំពុងតែបើកសេវ៉ាកម្មល្បែងសុី​សងជាច្រើនប្រភេទ​រួម​មាន៖​ ​((​ ជល់មាន់ អាប៉ោង យូគី​ និងល្បែងម៉ាសុីន ។ ល។ ))​ ដើម្បីវវក់ស្មារតី​ ប្រជាពលរដ្ឋខ្មែរឲ្យចូលលេងគគ្រឹកគគ្រេង​ ងប់ងល់និងល្បែងយ៉ាងអាណាធិបតេយ្យ​ តែ​អាជ្ញាធរ​មានសមត្ថកិច្ចខេត្តកំពតហាក់​មិនមាន​វិធានការទប់សង្កាត់​ ដូចជាធ្វើដេកលក់​ សង្ស័យបានសើមមាត់សើម.ក​ ពីម្ចាស់​ ​កាសុីណូ​ ហើយមើលទៅទើបមិនមាន​វិធានការ​ ស្ងាត់មាត់ដូចចោរលួចសេះអញ្ចឹង ។

បើយោងតាមប្រភពពីប្រជាពលរដ្ឋ​ រស់នៅភូមិឃុំខាង​លើ​ដែល​នៅក្បែរទីតាំងល្បែងមួយនេះបានប្រាប់អោយដឹងថា​ កាសុីណូដុះស្លែនេះបានបើកជាច្រើនឆ្នាំមកហើយនិងបាន​បណ្ដែរបណ្ដោយឲ្យប្រជាពលរដ្ឋខ្មែរចូលលេងយ៉ាងអា​ណា​ធិបតេយ្យជារៀងរាល់ថ្ងៃ​មិនថាជិតឬឆ្ងាយនោះទេ តែគ្មានវិធានការ​ ទប់ស្កាត់អំពី​សំណាក់អាជ្ញាធរ​មានសមត្ថកិច្ចសូម្បីតែបន្តិច​សំងំស្ងាត់ឈឹង​ហាក់បីដូច កាសុីណូ​ មួយនេះជាឆ្នាំងបាយ​ ។
ពលរដ្ឋបានលើកឡើងថា​ បើយោងតាមច្បាប់​ អនុញ្ញាតិបើក​ កាសុីណូ​ស្ដីពីកិច្ចសន្យា​រាល់ការបើក​ អាជីវកម្ម​ កាសុីណូ​ នៅ​ក្នុងស្រុកខ្មែរ​ មិនត្រូវបានអនុញ្ញាតិអោយ​មានប្រជា​ពលរដ្ឋខ្មែរចូលលែងជាដាច់ខាត​ ។ តែកាសុីណូ​ ក្បែរច្រក​ [​[​ តន់​ ហន់​ ]]​ នៅស្រុកកំពង់ត្រាច​ ខេត្តកំពត់​ មួយនេះ​បាន​រំលោភបំពានលើកិច្ចសន្យាអាជីវកម្ម​ បណ្ដោយអោយពលរដ្ឋចូលលេងតាមចិត្ត។

ប្រភពដដែលបានដាក់ការសង្ស័យទៅលើ​ អាជ្ញាធរ​ មានសមត្ថកិច្ច​ ខេត្តកំពត់​ ថាប្រហែលជាត្រូវថ្នាំសណ្ដំ​ របស់ម្ចាស់​កាសុីណូ​ ហើយមើលទៅទើបលើកដៃជើងលែងរួច បណ្ដោយ​ ឲ្យទីតាំងកាសុីណូមួយនេះធ្វើព្យុះភ្លៀងបានតាមតែ​​ចិត្ត​ដូច្នេះ​ ។

ពលរដ្ឋរងចាំមើលថាតើ​ លោក​ អភិបាល​ និង​ លោក​ស្នងការខេត្ត​ កំពត​ និងមានវិធានការយ៉ាងណាចំពោះ​ កាសុីណូ​ មួយនេះ​ ដែលបណ្ដោយឲ្យប្រជាពលរដ្ឋខ្មែរចូលលេង​ រំលោភ​លើកិច្ចសន្យា​ ច្បាប់បើកអាជីវកម្ម​ កាសុីណូ​ ដូច្នេះ​ ៕