Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ផ្លោះរបងប៉ងរំលោភក្មេងស្រីអាយុជាង១០ឆ្នាំពេលម្ដាយក្មេង​មកទាន់ចាក់មួយកាំបិតត្រូវជនសង្ស័យវាយឲ្យរបួសទាំងម្ដាយ​កូនៗ៤នាក់

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានផ្លោះរបងវត្តប្រជុំសាគរ ចូល​បំណងទៅចាប់រំលោភក្មេងស្រីវ័យជាង១០ឆ្នាំម្នាក់តែមិន​បាន​សម្រេច ខណៈម្ដាយនិងប្អូនតូចៗ២នាក់ទៀតមកទាន់តែ​ត្រូវជនសង្ស័យចាក់ម្ដាយមួយកាំបិត និងវាយក្មេងៗបណ្ដាលឲ្យរបួសធ្ងន់ទាំងអស់៤នាក់
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង៤០​នាទីរសៀល ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ នៅក្នុងបរិវេណវត្តប្រជុំសាគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញស្ត្រីជាម្ដាយនិងកូនស្រីតូចៗឲ្យ៣នាក់ទៀត​បាន​រងរបួសទាំងអស់៤នាក់ បន្ទាប់មកត្រូវបានអ្នកជិតខាងដឹកទៅកាន់មន្ទីពេទ្យកាល់ម៉ែត្រផងដែរ ។
បើតាមសម្ដីបុរសម្នាក់ឈ្មោះ សម្បត្តិ អាយុ៣៩ឆ្នាំ មុខរបបសន្តិសុខឯកជន ត្រូវជាប្ដី និងឪពុករបស់ជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុរូបគាត់បានទៅធ្វើការសន្តិសុខឯកជន ហើយប្រពន្ធ និងកូនប្រុសស្រី៣នាក់ស្នាក់នៅផ្ទះក្នុងបរិវេណវត្តខាងលើ ។ ក្រោយមកប្រពន្ធគាត់ខលប្រាប់ថា មានគ្រោះថ្នាក់ត្រូវគេចាក់រូបគាត់ និងវាយកូនតូចៗ បណ្ដាលឲ្យរបួសធ្ងន់ទាំង៤នាក់កំពុងសម្រាកនៅមន្ទីពេទ្យកាល់ម៉ែត្រ​ ហើយបានថាជនសង្ស័យបន្ទាប់ពីធ្វើសកម្មភាពបានរត់គេច​ខ្លួនបាត់​ ។

បើតាមប្រភព​ វីឌីអូកាមេរាសុវត្តិភាពរបស់ប្រជាពលរដ្ឋអ្នកជិតខាង គេបានសង្កេតគេឃើញថា មុនពេលកើតហេតុមាន​បុរសម្នាក់បានឡើងផ្លោះរបងចូលក្នុងបរិវេនវត្ត ហើយមួយ​សន្ទុះក៏ផ្លោះចេញមកវិញយ៉ាងលឿន ។ បន្ទាប់មកក៏មានស្ត្រីនិងក្មេងស្រី៣នាក់ទៀតដែលជាកូនៗបានរងរបួសធ្ងន់ទាំង​៤នាក់​ ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋជិតខាងបញ្ចូនទៅកាន់មន្ទីពេទ្យកាល់ម៉ែត្រភ្លាមៗផងដែរ ។

តែទោះជាយ៉ាងណា ករណីខាងលើនេះគ្រាន់តែប្រជាពល​រដ្ឋសន្ឋិដ្ឋានជាករណីប៉ងរំលោភមិនបានសម្រេច តែករណីអ្វីឲ្យប្រាកដនោះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ ។ ក្រោយមក ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យនិងធ្វើការស្រាវជ្រាវតាមចាប់ជនដៃ​ដល់មកផ្ដន្ទាទោសតាមផ្លូវច្បាប់៕