Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

កម្លាំងសមត្ថកិច្ចចម្រុះជិត១០០នាក់ចុះរឹប​អូស​សំភារៈរោងចក្រដាយយ៊ាំង​ ហាមមិនឲ្យអ្នកការសែតថតផ្សាយ

ភ្នំពេញ ៖ ក្រសួងឧស្សាហកម្មនិងសិប្បកម្មសហការជាមួយ​សាលារាជធានីភ្នំពេញនិងតុលាការអាជ្ញាធរដែនដីដឹកនាំ​កម្លាំងចម្រុះជិត១០០នាក់ចុះរុះរើសំភារៈនិងគ្រឿងម៉ាសុីនបោក​គក់ចាស់ៗចេញពីរោងចក្រកាត់ដេរដាយយ៊ាំង អតីតរោង

ចក្រតម្បាញទី២ឫស្សីកែវ បន្ទាប់ពីរោងចក្រកាត់ដេរមួយនេះ ក្ស័យធន់ហើយត្រូវថៅកែរត់ចោលកម្មកររាប់រយនាក់ មិនមានការដោះស្រាយប្រាក់ផ្សេងៗជូនកម្មករ ។

ការដឹកនាំកម្លាំងចម្រុះរបស់ក្រសួងឧស្សាហកម្មនិងសិប្បកម្មនេះ ធ្វើឡើង នៅព្រឹកថ្ងៃទី ២១ខែមីនាឆ្នាំ ២០១៩នៅតាមបណ្តោយផ្លូវជាតិលេខ៥ភូមិមិត្តភាពសង្កាត់ឬស្សីកែវខណ្ឌឬស្សីកែវ ដោយមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។

 យោងតាមស ជ ណ​ របស់ទីស្តីការគណៈរដ្ឋមន្រ្តីលេខ 283 សជណ .ឧរ ចុះថ្ងៃចន្ទទី ១៣រោចខែមាឃឆ្នាំចសំរឹទ្ធិស័កពុទ្ធសករាជ 2562 ត្រូវថ្ងៃទី ៤ខែមីនាឆ្នាំ ២០១៩​បានបង្គាប់ឱ្យក្រសួងឧស្សាហកម្មនិងសិប្បកម្ម សហការជា​មួយសាលារាជធានីភ្នំពេញចាត់ចែងការពារសន្តិសុខ សុវត្ថិភាព រួមទាំងវិធានការចាំបាច់ផ្សេងៗ ក្នុងការ ចុះរុះរើសំភារះ ឧបករណ៍គ្រឿងម៉ាសុីនបោកគក់ចាស់ៗចេញពីរោងចក្រកាត់ដេដាយយាុំងអតីតរោងចក្រតម្បាញទី២ឫស្សីកែវ ។

 បើតាមប្រភពព័ត៌មានបានឲ្យដឹងថា​ ទីតាំងរោងចក្រដាយយ៊ាំង​ អតីតរោងចក្រតម្បាញទី២ឫស្សីកែវមានទំហំ​ប្រហែល​១៤០០០ម៉ែត្រការ៉េ ពោលគឺជិត១ហិកតាកន្លះអាចនឹង​មានការ​លក់ដូរដីនោះ អោយទៅឈ្មួញរួចហើយដើម្បីយកលុយដោះស្រាយជូនកម្មករចំនួន 498 នាក់ ដែលត្រូវថៅកែរោងចក្ររត់ចោល ហើយការអនុវត្តនៅថ្ងៃនេះ ដើម្បីយកទីតាំងប្រគល់ជូនឈ្មួញម្ចាស់ដីដែលជាអ្នកទិញទីតាំងនោះ ។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថាទីតាំងរោងចក្រតម្បាញនេះបានជួលបន្តបន្ទាប់គ្នា ហើយចុងក្រោយបានជួលទៅឱ្យជនជាតិកូរ៉េដំណើរការងាររោងចក្រកាត់ដេររយៈពេលជិត 20 ឆ្នាំមកហើយ ហើយក្នុងខែមីនាឆ្នាំ2018 ថៅកែរោងចក្រក៏បានដាក់មេប្រូចបាត់ស្រមោលដោយទុកឲ្យកម្មករ 498 នាក់ផ្ទុះការតវ៉ាទាមទារប្រាក់ខែនិងប្រាក់បំណាច់ឆ្នាំ ដោយអូសបន្លាយពេលរហូតជាងបីខែ ទើបរដ្ឋាភិបាលមា​ន​ការដោះស្រាយជូនកម្មករ ។

បើទោះបីយ៉ាងណាអាជ្ញាធរនិងសមត្ថកិច្ចបានធ្វើការងារ​នេះយ៉ាងប្រុងប្រយ័ត្នជាទីបំផុតសូម្បីតែអ្នកយកព័ត៌មានក៏មិនឲ្យថតផ្តិតយករូបភាពដែរ ហើយបានហាមដាច់ខាតមិនឲ្យផ្សាយព័ត៌មាននេះទៀតផង ។

លោកស្រីឈ្មោះ​ នី បានឲ្យដឹងថាលោកស្រីជាតំណាងឲ្យក្រុមហ៊ុនឧបករណ៍និងម៉ាសុីនបោកគក់ដែលប្រើប្រាស់នៅ​ក្នុងរោងចក្រនោះ ហើយការរុះរើដឹកចេញម៉ាសុីនបោកគក់

របស់លោកស្រីគឺខាងក្រសួងមិនបានឱ្យគាត់ដឹងឡើយ ហើយក៏គ្មានការជូនដំណឹងឬបង្ហាញឯកសារអ្វីដែលពាក់ព័ន្ធនោះដែរ។

លោកស្រីបន្តថាបន្ទាប់ពីក្ស័យធន គាត់ក៏បានទៅដឹកសម្ភារៈចេញពីរោងចក្រដែរប៉ុន្តែម្ចាស់រោងចក្រដែលជួលទៅឱ្យជនជាតិកូរ៉េមិនអនុញ្ញាតឲ្យដឹកឡើយ ទើបទុករហូតដល់ថ្ងៃនេះ គេយកចេញដោយមិនបានប្រាប់គាត់ខណះគាត់មានកិច្ចសន្យាជួលត្រឹមត្រូវ៕