ចាប់បានហើយឃាត.កដែលសម្លាប់នារីម្នាក់នៅថ្ងៃសិទ្ធនារី
កណ្តាល ៖ យោងតាមសមត្ថកិច្ចបានអោយដឹងថាក្រោយមានការស្រាវជ្រាវដោយមានការសហការគ្នាយ៉ាងស្អិតរមួតអស់រយៈពេល ១៣ថ្ងៃកន្លងមកទេីបសមត្ថកិច្ចកិច្ចអាចកំណត់មុខសញ្ញា ហេីយឈានដល់ការឃាត់ខ្លួនតែម្ដង ។ ប្រភពដដែលបានអោយដឹងទៀតថារងគ្រោះ ឈ្មោះ នូវ ស្រីលាភ អាយុ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិព្រែកឬស្ស ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាលនិងជនសង្ស័យ ឈ្មោះ អន អឿន អាយុ១៨ឆ្នាំ នៅភូមិក្រោលគោ មុខរបរ កសិករ និង រាវលាស ជាសង្សារជាមួយគ្នាមានរយៈពេល ១ឆ្នាំកន្លងមកហើយ។
ក្រោយមកបានដាច់ការទំនាក់ទំនងគ្នាដោយសាជនសង្ស័យ មិនមានទូរស័ព្ទ ប្រើប្រាស់សម្រាប់ទាក់ទងគ្នានោះទេ។ លុះមកដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នៅវលាម៉ោង ១៨និង០០នាទីជនសង្ស័យ បានជិៈកង់ចេញពីផ្ទះរបស់ខ្លួននៅភូមិក្រោលគោ ឃុំសំបួរមាស ក្នុងគោលបំណង ទៅរកទិញថ្នាំញៀននៅសង្កាត់ព្រែកព្នៅ(រាជធានីភ្នំពេញ)ពេលជិះកង់មកដល់ចំណុច គល់ស្ពាន ព្រែកព្នៅ បានជួបជនរង គ្រោះកំពុងធ្វើដំណើរ ដោយថ្មើរជើង ឆ្លងកាត់ស្ពាន មកត្រើយខាងកើត ពេលនោះជនសង្ស័យ បានសួរជនរងគ្រោះថាទៅ ណា ភ្លាមនោះ នារីរងគ្រោះឆ្លើយថា មកផ្ទះនៅភូមិព្រែកឬស្ស ហេីយជនរងគ្រោះបានសួរអោយជនសង្ស័យជួយជូន ឌុបមកផ្ទះបានដែរអត់?
ជនសង្ស័យឆ្លើយថាយល់ព្រម ហើយក៏ឌុបជនរងគ្រោះចូល ត្រឡប់មកភូមិវិញ ពេលធ្វើដំណើរ កាត់ចូលមកដល់កន្លែងកើតហេតុ បានអង្គុយសារ សងគ្នា មួយសន្ទុះធំ ក្រោយមកជនសង្ស័យ បានសុំរួមភេទ ប៉ុន្តែនារីរងគ្រោះ មិនយល់ព្រម ជនសង្ស័យ បានស្ទុះទៅយកឈើចង្កូតទូក ដែលនៅលើវាលស្មៅ ក្បែរនោះ មកវាយជនរងគ្រោះពីក្រោយ ចំនួន២ដង បណ្ដាលឲ្យជនរងគ្រោះ ដួលផ្កាប់មុខ បែកឈាមបន្ទាប់មក ជនសង្ស័យ បានទាញផ្ងារជនរងគ្រោះ ហើយវាយថែមជាច្រើនដងថែមទៀតលើផ្នែកមុខនិងក្បាល បន្ទាប់មកបានស្រាតខោខ្លីចេញពីខ្លួន ក្នុងបំណងរំលោភដោយឃើញមានចេញឈាមច្រើនពេកជនសង្ស័យ មានការភ័យខ្លាច ក៏រត់ចោលខោខ្លី បន្សល់ទុកខោវែង នៅកន្លែងកើតហេតុរួច ជិះកង់វិលត្រឡប់ មកផ្ទះវិញ។ លុះព្រឹកឡើងថ្ងៃទី០៨ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៣.៤៧នាទី ទើបសមត្ថកិច្ច បានទទួលព័ត៌មាន ស្ដីពីករណី ហេតុការណ៍បានកើតឡើង ។
សមត្ថកិច្ចកិច្ចបានបន្ដថា ក្រោយពេលសាកសួររួចមកជនសង្ស័យបានសារភាពថា មូលហេតុនៃ ការសម្លាប់ ដោយសារតែមានគំនុំ ជាមួយជនរងគ្រោះដែលជាអតីត សង្សាររបស់ខ្លួនទៅមានប្រុសថ្មី ហើយនឹងទៅរៀប ការជាមួយអ្នកថ្មី នាពេលខាងមុខ និងសុំ រួមភេទ តែជនរងគ្រោះ មិនព្រមឲ្យរួមភេទ ទើបធ្វើសកម្មភាព យកឈើ ចង្កូតទូកវាយជនរងគ្រោះ បណ្ដាលឲ្យស្លាប់ តែម្ដង។
បច្ចុប្បន្នជនសង្ស័យជនសង្ស័យកំពុងធ្វើការឃុំ ននៅអធិការរដ្ឋាននគរបាលស្រុកមុខកំពូល ដេីម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕