ប្រទះឃើញសាកសពបុរសម្នាក់អណ្តែតទឹកសមត្ថកិច្ចប្រចាំគ្នារុញទៅរុញមកតាំងពីម៉ោង៦ព្រឹករហូតដល់ម៉ោងជាង១០ទើបស្រង់
ភ្នំពេញ៖ ប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់អណ្ដែតទឹកនៅក្នុងទន្លេសាប ខាងក្រោយផ្ទះរបស់ពួកគាត់ម្តុំកន្លែងជួសជុលទូកអូប័រ ហើយក៏បានអូសទៅកណ្តាលទន្លេបានអណ្តែតទៅដល់ស្ពានជ្រោយចង្វាខណៈដែលខាងប៉ូលិសខណ្ឌដូនពេញក៏រុញសាកសពឲ្យមកកណ្តាលវិញ ពោលគឺរុញទៅរុញមកដាក់គ្នា ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោងជាង៦ ព្រឹកថ្ងៃទី២២ខែមិនាឆ្នាំ ២០១៩ នៅចំណុចភូមិសាមគ្គីសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។
សាកសពបុរសខាងលើនៅមិនស្គាល់អត្តសញ្ញាណ នោះទេ
ស្លៀកខោខូវប៊យជើងវែងពាក់អាវយឺត អាយុប្រហែលជា ៣០ឆ្នាំ ។
បើតាមប្រភពបានអោយដឹងថា បន្ទាប់ពីពលរដ្ឋប្រទះឃើញសាកសពហើយសមត្ថកិច្ចនៅប្រចាំគ្នារុញទៅរុញមករហូតដល់ម៉ោងជាង១០ព្រឹកថ្ងៃដដែលទើបស្រង់យកមកពិនិត្យនិងធ្វើកោសល្យវិច្ឆ័យ ៕