Monday, November 25, 2024
Latest:
សន្តិសុខ​សង្គម

នោះ! កូនលោកឧកញ៉ា ជឹម សុខ ដេញស្ទាក់បាញ់បុរសម្នាក់​ស្លាប់ម្នាក់នៅស្រុកបាភ្នំសង្ស័យចោរ

ព្រៃវែង៖​ យោងតាម​ អាខោន​ ផេក​ ដើមរាំង​ បង្ហោះខ្លឹមសារ​ថា​ ៖​ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មបំផុតនិងម្នាក់​ទៀតរងរបួស បន្ទាប់ពីសមត្ថកិច្ចដេញតាមស្ទាក់រួចបាញ់ស្រោចជាច្រើនគ្រាប់។
ហេតុការណ៍គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង​២៣និង​០០​នាទីយប់ថ្ងៃទី២៣មិនាឆ្នាំ២០១៩ នៅចំណុចភូមិគោកសណ្តែក ឃុំរក្សជយ័ ស្រុកបាភ្នំ ខេត្តព្រៃវែង។

ជនរងគ្រោះដែលស្លាប់ត្រូវបានគេស្គាល់ថា ឈ្មោះ វុធ ភេទប្រុស រស់នៅស្រុកបាភ្នំ ខេត្តព្រៃវែង។​ និងម្នាក់ទៀតឈ្មោះ វ៉ាន​ ខេមរិន ភេទប្រុសអាយុ២៧ឆ្នាំ នៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំខេត្តព្រៃវែង រងរបួសត្រូវសមត្ថកិច្ចឃាត់ខ្លួន។

បើតាម្ដាយរបស់ឈ្មោះ វ៉ាន​ ខេមរិន បានប្រាប់អ្នកព័ត៌មានយើងថា កូនគាត់មិនមែនជាចោរ លួចរថយន្តទេ រីឯជនរងគ្រោះដែលស្លាប់ក៏ពុំមែនជាចោរដែរ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះដែលស្លាប់ បានទិញរថយន្ត ម៉ាកព្រូសពណ៌ស ពាក់ស្លាក​លេខភ្នំពេញ2AF2679 ដោយបង់រំលោះ នៅខ្វះលុយ ៣,០០០ដុល្លារទៀត​ ហើយក៏មានទំនាស់សម្ដីជាមួយ​ម្ចាស់ដើម​ មានឈ្មោះ ផាន់ សុឌី ភេទប្រុស នៅភូមិតាម៉ៅ ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង បច្ចុប្បន្តជាជាងជួសជុលឡាននៅភ្នំពេញ។
ទើបឈានដល់បើករថយន្តពីភ្នំពេញ រត់គេចមកផ្ទះជាមួយឈ្មោះ វ៉ាន​ ខេមរិន ។​ ទន្ទឹមនិងនោះ ឈ្មោះ ផាន់ សុឌី បានទូរស័ព្ទប្ដឹងសមត្ថកិច្ចឲ្យតាមចាប់រថយន្តខាងលើ និងប្រាប់ថាជាចោរលួចរថយន្តខ្លួន។

ជាមួយគ្នានោះ សមត្ថកិច្ចPMបានបើករថយន្តដេញតាម ពី​ក្រោយតាំងពីស្ពានអ្នកលឿង តាមផ្លូវជាតិលេខ១ កាច់តាមផ្សារកំពង់សឹងបត់ចូលមកស្រុកបាភ្នំលុះដល់កន្លែងកើតហេតុ ។ ស្រាប់តែសមត្ថកិច្ចនគរបាលត្រូវជាកូនរបស់លោក​ឧកញ៉ា ជឹម សុខ បានបាញ់ជាច្រើនគ្រាប់ បណ្ដាលឲ្យជន​ទាំងពីរនាក់ នៅក្នុងឡាន ត្រូវគ្រាប់ហូរឈាមស្លាប់ម្នាក់របួសម្នាក់កំពុងឃាត់ខ្លួន។

លោក ឈួន គឹម សាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង បានថ្លែងនៅព្រឹកថ្ងៃទី២៤,០៣,២០១៩នេះថា កម្លាំងរបស់លោកមិនបានបាញ់ទេ គឺឆ្កោកពីក្រោយ រថយន្តសង្ស័យប៉ុណ្ណោះ ។
លោកបន្តថា អ្នកបាញ់អាចជាសមត្ថកិច្ចនគរបាល ដែលគេស្ទាក់ពីមុខ ហើយនេះជាករណីចោរលួចរថយន្ត។

ទោះជាយ៉ាងណាជុំវិញការបាញ់ស្លាប់មនុស្សដោយសង្ស័យថាចោរលួចរថយន្តនេះ លោក ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង មិនអាចសុំការបកស្រាយបានទេនៅព្រឹកនេះ ដោយទូរស័ព្ទចូលហើយគ្មានអ្នកទទួល៕