រថយន្តដឹកស្រាបៀរអង្គរនិងរថយន្តដឹកស្រាបៀរកម្ពុជាសាកកម្លាំងគ្នារងរបួសតៃកុងបាក់ជើងម្នាក់
កំពង់ធំ៖ រថយន្តដឹកស្រាបៀរធន់ធំ២គ្រឿងសាកកម្លាំងគ្នារងការខូចខាតខ្ទេចផ្នែកខាងមុខគៀបជាប់តែកុងរថយន្តស្រាបៀរអង្គរនៅនិងកាប៊ុីនរងរបួសធ្ងន់បាក់ជើងខាងឆ្វេង
គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី២៥ខែមិនាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៦អា ត្រង់ចំណុចផ្លូវបំបែកព្រះវិហា សៀមរាប ស្ថិតក្នុងភូមិថ្នល់បែក ឃ៉ំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
រថយន្តគ្រោះថ្នាក់ទាំង២គ្រឿងរួមមាន៖ រថយន្តដឹកស្រាបៀរកម្ពុជា និង រថយន្តដឹកស្រាបៀរអង្គរ
បើតាមប្រភពពីប្រជាពលរដ្ឋដែលបានឃេីញហេតុការណ៍ ប្រាប់ឲ្យថា មុនកើតហេតុគេឃើញរថយន្តក្រុងមួយគ្រឿងបានអែបឈប់យកអ្នកដំណេីរនៅចញ្ចើមផ្លូវ ខណៈនោះរថយន្តដឹកស្រាបៀរអង្គរធន់ធំពាក់ស្លាកលេខ តាកែវ3A-2009ដែលបើកតាមបណ្ដោយផ្លូវជាតិ៦A ពីក្រោយរថយន្តក្រុងទិសដៅពីជើងទៅត្បូងក៏បានឡើងវ៉ាជែងក៏វាក់និងរថយន្តដឹកស្រាបៀរកម្ពុជា ម៉ាកHINO ពាក់ស្លាកលេខភ្នំពេញ3D-2158 ដែលបើកបរបញ្ចាស់គ្នាក៏ជ្រុលបុកគ្នាពេញទំហឹងខ្ទេចផ្នែកខាងមុខគៀបជាប់តៃកុងរថយន្តដឹកស្រាបៀរអង្គរបណ្ដាលឲ្យរបួសធ្ងន់បាក់ជើងខាងឆ្វេង ។ បន្ទប់មកត្រូវបានប្រជាពលរដ្ឋនិងសម្ថកិច្ចជួយអន្តរគមន៍យកចេញទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យផងដែរ ។ ចំណែកតៃកុងរថយន្តស្រាបៀរកម្ពុជារបួសស្រាលឃើញសភាពមិនស្រួលរត់គេចបាត់។
ក្រោយហេតុសម្ថកិច្ចជំនាញចុះមកធ្វេីការវាស់វែងនិង យករថយន្តទាំង២ទៅរក្សាទុកនៅអធិការនគរបាលស្រុកកំពង់ស្វាយរងចាំភាគីទាំងសងខាងធ្វេីការដោះស្រាយតាមច្បាប់៕