គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់រវាងម៉ូតូលេតនិងរថយន្តដឹកដីស្លាប់យុវជនប្រុសស្រី២នាក់និងយុវតីម្នាក់ទៀតរបួសធ្ងន់
ភ្នំពេញ៖ យុវជនប្រុសស្រី៣នាក់ជិះម៉ូតូលឿនខ្វះការប្រុងប្រយត្ន័ជ្រុលទៅបុករថយន្តបែនដឹងដីដែលបត់ឆ្លងផ្លូវពេញទំហឹង បណ្ដាលឲ្យដួលបោកក្បាលស្លាប់២នាក់និងយុវតី
ម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង០៤ទាបភ្លឺថ្ងៃទី២៦ខែមិនាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៣កែងនិង៣០ម៉ែត្រ ស្ថិតក្នុងភូមិព្រៃកី[ខ] សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះប្រុសស្រី២នាក់ដែលស្លាប់នៅនឹងកន្លែងកើតហេតុទី១៖ មានឈ្មោះ ស៊ុំ សុភាព ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅ ភូមិចាន់ល្អង ឃុំ ឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ និងនារីដែលស្លាប់ម្នាក់ទៀតមិនស្គាល់ឈ្មោះចំណែកនារីរងរបួសធ្ងន់មិនស្គាល់ឈ្មោះដែរ ។
បើយោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះប្រុសស្រី៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកលេត ពណ៌សលាយ ក្រហម ពាក់ស្លាកលេខ
ភ្នំពេញ 1HN-7425 បើកបរដោយជនរងគ្រោះ ស៊ុំ សុភាពធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់កែងនិងផ្លូវ៣០ម៉ែត្រ ដែលជាចំណុចកើតហេតុ ស្រាប់តែមានរថយន្ត បែនដឹងដីមួយគ្រឿងពណ៌ស្លាទុំ ពាក់ស្លាកលេខ ព្រៃវែង 3A-0048 ដែលបើកតាមផ្លូវជាតិលេខ៣ពីជើងទៅត្បូង ហើយបានបត់ឆ្លងចូលទៅផ្លូវ៣០ម៉ែត្របណ្តាលឲ្យម៉ូតូជនរងគ្រោះជ្រុលទៅបុកពេញទំហឹងបណ្ដាលឲ្យដួលបោកក្បាលស្លាប់យុវជនប្រុសស្រី២នាក់និងនារីម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជួនទៅមន្ទីរពេទ្យភ្លាមៗផងដែរ ។ បន្ទាប់ពីកើតហេតុរថយន្តដឹកដីមិនបានឈប់នោះទេ បានបន្ថែមល្បឿនបើកទៅតាមផ្លូវ៣០បានប្រហែលជា៣គីឡូម៉ែត្រដល់ចំណុចភូមិព្រៃល្ងរ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។ ហើយអ្នកបើកបរដោយសារតែភ័យពេកបានបើករថយន្តរេចង្កូតធ្លាក់ចូលទឹកប្រឡាយរួចបានរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យជាក់ស្តែងកន្លែងកើតហេតុធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់។ចំណែកសពរងគ្រោះសមត្ថកិច្ចធ្វើកំហេតុស្រាវជ្រាវរកសាច់ញាត្តិអោយមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕