Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ទីបំផុត! រថយន្តRANGE ROVERដែលបុក និស្សិតស្រីម្នាក់​ស្លាប់នៅខណ្ឌទួលគោក​ ត្រូវសមត្ថកិច្ចចាប់បានហើយ

ភ្នំពេញ​៖​ រថយន្តម៉ាកRANGE ROVER​ដែលបានបេីកបុក ម៉ូតូបណ្តាលអោយនារីម្នាក់ជានិស្សិតស្លាប់យ៉ាងអណោចអធម័ កាលពីវេលាម៉ោង១និង២៥នាទីរសៀលថ្ងៃទី២៦​ខែមីនាឆ្នាំ២០១៩​នៅតាមបណ្តោយ ផ្លូវ៣១៧​កែងផ្លូវ លេខ៥២៨​ សង្កាត់បឹងកកទី១​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ។ ហេីយព្យាយាមបេីកគេចខ្លួនរហូតមកដល់វេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧​ ខែមីនាឆ្នាំ​២០១៩​ ទេីបប្រទះឃេីញនៅមុខយានដ្ឋានឯក​ រិទ្ធី​ តាមបណ្តោយផ្លូវលេខ៣៧១​ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា​ ក្រោយរថយន្តបង្កបាន បេីកបុកម៉ូតូបណ្តាលអោយមនុស្សស្លាប់កាលពីថ្ងៃហេីយបេីកគេចខ្លួនបាត់ស្រមោល​ ទេីបឯក​ ឧត្តម​នាយឧត្តមសេនីយ៍​ ស​ ថេត​ ស្នងការនគរបាលរាជធានី ភ្នំពេញ បានប្រកាស់អោយនគរបាលទាំង១២ខណ្ឌតាមស្រាវជ្រាវរករថយន្តខាងលេីនិងចាប់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។រហូតមកដល់វេលាកេីតហេតុស្រាប់តែកម្លាំងនគបាលស្ទឹងមានជ័យទី៣​ល្បាតក្នុងមូលដ្ឋានក៏បានប្រទះឃេីញរថយន្តខាងលេីទេីបតែ យកចេញពីយានដ្ឋានឯក​ រិទ្ធី​ បំណងហៅរថយន្តមកស្ទូចទៅបន្តទៀតទេីបឃាត់តែម្តង។

សូមបញ្ជាក់ថាជនរងគ្រោះឈ្មោះ​ ឌុំ​ រីដា​ ភេទស្រីអាយុ​២៣​ឆ្នាំ​ មានស្រុកកំណេីតនៅភូមិព្រែកតាម៉ាក់​ ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល។ ជិះម៉ូតូម៉ាកគុបជ្រុង​ ពណ៍ទឹកបិច​ ពាក់ស្លាកលេខកណ្តាល1J 5254 ។ ចំណែករថយន្តបង្កម៉ាកRANGE Roverពណ៍ខ្មៅ​ពាក់ស្លាក់លេខ ភ្នំពេញ​2AF-​7777​ ។

ក្រោយប្រទះឃើញសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅ​សមត្ថកិច្ចជំនាញមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅស្នងការនគរបាលជាតិរាជធានីភ្នំពេញរងចាំដោះស្រាយតាមនិតិវិធីច្បាប់៕