Monday, November 25, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ដកហូតថ្នាំញៀន២០កញ្ជប់

ខេត្តរតនៈគីរី ៖ កម្លាំងនគរបាលក្រសួងមហាផ្ទៃសហការជា មួយកម្លាំងស្នងកាខេត្ត រតនៈគីរី បានខ្លួនជនសង្សយ័ចំនួន៣ នាក់នឹងវុត្ថុតាងប្រភេទម្សៅពណ៌សរ(ហៅម៉ាទឹកកក)ជិត មួយគីឡូក្រាម
ករណីបង្រ្កាបនិងឃាត់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង២.៣០នាទីរសៀលនៅ ចំណុចផ្ទះសំណាក់ម៉ូដែលកាឡាក់សុី២ ស្ថិតនៅភូមិអភិវឌ្ឈន៌ សង្កាត់បឹងយក្សឡោម ក្រុងបានលុង ខេត្តរតនៈគីរី ។

សមត្ថកិច្ច នគរបាលការិយាលយ័ប្រឆាំងបទល្មើសគ្រឿង ញៀនបានឲ្យដឹងថាជនសង្សយ័ទី១៖ មានឈ្មោះ អុឹម វុទ្ធី ភេទប្រុស អាយុ៣០ឆ្នាំជនជាតិខ្មែរមុខរបររត់ម៉ូតូឌុបមានទីលំនៅភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនៈគីរី
ទី២៖ មានឈ្មោះ ឆៃ រ៉ាវី ភេទប្រុស អាយុ២៤ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ រស់នៅភូមិគ៦០ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនៈគីរី ទី៣៖ មានឈ្មោះ ស៊ុន សំអឿន ភេទប្រុសអាយុ២៤ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទេសអន្លុងសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនៈគីរី ។
សមត្តកិច្ចបានបន្តថា ជនសង្ស័យទាំង៣នាក់ជាមុខសញ្ញាជក់ នឹងជួញដូរគ្រឿងញៀនយ៉ាងសកម្មដែលកម្លាំងសមត្ថកិច្ចតាមដាននិងស្រាវជ្រាវតាមចាប់ខ្លួនហើយដកហូតបានវត្ថុតាងប្រភេទគ្រឿងញៀន(ម៉ាទឹកកក)ចំនួន២០កញ្ជាប់ មានទំង្ងន់887.02ក្រាម និងម៉ូតូសេ125ឌ្រីមសង់ ពណ៌ខ្មៅមួយគ្រឿងស្លាកលេខរតនៈគីរី1B 3825 ទូរទស្សន៌LCDភ្ជាប់កាំមេរ៉ាសុវត្តិភាព ដាវសាបម៉ូរៃមួយដើម ទូរសព្ទ័មួយគ្រឿងម៉ាកNOKiaចុចពិល ។

បច្ចុប្បនជនសង្សយ័ទាំង៣នាក់រួមនិងវត្ថុតាងត្រូវបានកម្លាំង នគរបាលការិយាលយ័ប្រឆាំងបទល្មើសគ្រឿងញៀននៃក្រសួងមហាផ្ទៃនាំខ្លួនយកទៅធ្វើការសាកសួរនិងកសាងសំណុំរឿងដើម្បីបញ្ជួនទៅតុលាការ ៕