Monday, November 25, 2024
Latest:
សន្តិសុខ​សង្គម

ម្ចាស់​រថយន្ត​RANGE ROVER​ ផ្លាក​លេខ​2AF-7777​ ចូលបំភ្លឺហេីយតែមិនមែន​ជាអ្នក​បង្ក​

ភ្នំពេញ ​៖ នៅ​រសៀល​ថ្ងៃ​ទី​២៧​ ខែ​មីនា​ ឆ្នាំ​២០១៩​នេះ លោក​វរសេនីយ៍ឯក​ សែម​ គន្ធា​ នាយ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​រាជធានី​ភ្នំពេញ​ បានឲ្យដឹងថា​ ម្ចាស់​រថយន្ត​ ​RANGE ROVER​ ពាក់​ផ្លាក​លេខ ​ភ្នំពេញ 2AF-7777​ ឈ្មោះ​ យិន ហ្គិច​ បានចូលមក​បំភ្លឺ​នៅ​កន្លែង​សមត្ថកិច្ច​ តែ​មិនមែន​ជា​អ្នក​បង្ក​គ្រោះថ្នាក់​ចរាចរណ៍បុក​និស្សិត​ស្រី​ស្លាប់​នៅខណ្ឌទួលគោកនោះទេ​ ហើយ​ពេល​នេះ​សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​ ដោយ​ពុំ​ទាន់​សម្រេច​យ៉ាង​ណា​នៅ​ឡើយ​ទេ​ ។
ប្រភព​ដដែល​បន្ត​ថា​ អ្នកបើកបររថយន្តបង្កមានកូនក្មេងពីរ​ បីនាក់ ប្រឡែង​គ្នា​ ព្រមទាំងបេីកបរ​លឿន​ខ្វះការប្រុងប្រយ័ត្ន ទើបជា​មូលហេតុ​ បង្ក​ឲ្យមានគ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​កើតឡើង៕