Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

ជនជាតិវៀតណាម១២នាក់​ ឆ្លងដែនមកសំងំរស់នៅប្រទេសកម្ពុជាដោយខុសច្បាប់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ​ កម្លាំងនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្ត​នីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ​ និងឃាត់ខ្លួនជនជាតិវៀត​ណាមប្រុសស្រីចំនួន១២នាក់​ ដែលឆ្លងដែនគ្មានឯកសារត្រឹមត្រូវ​ មករកសុីនិងធ្វើការដោយខុសច្បាប់​ ៖​ ករណីនេះបានធ្វើឡើងកាលពីវេលា​ម៉ោង០២និង៣០នាទីរសៀល​ថ្ងៃទី២៧ ខែ​មីនាឆ្នាំ២០១៩ នៅ​ចំណុច​ ហាងលក់កាហ្វេនិងកោសជប់ម៉ាស្សា​ មួយកន្លែង​ តាមបណ្តោយ​ ផ្លូវលេខ៣៧១ សង្កាត់​បឹងទំពុនទី២ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ។

ប្រភពព័ត៌មានបានអោយដឹងថា​ កិច្ចប្រត្តិបត្តការណ៍បង្គ្រាបឃាត់​ខ្លួនជនជាតិវៀតណាម​នេះ​ ដឹកនាំដោយលោកឧត្តមសេនីយ៍​ទោ ទិត វិសិដ្ឋ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ ដោយមានការសហកានិងសម្របសម្រួលពី​លោក ខាំ សុផារី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលា​ដំបូងរាជធានីភ្នំពេញ នឹងលោក គឹម ឆេងប៊ុន ក្រឡាបញ្ជី ផងដែរ​ ។

ក្រោយការឃាត់ខ្លួន ជនជាតិវៀតណាមប្រុសស្រីទាំង១២​នាក់រួចមកកម្លាំងសមត្ថកិច្ច​បានបញ្ជួនខ្លួនទៅកាន់អគ្គនាយក​ដ្ឋានអន្តោប្រវេសន៏ ដើម្បីអនុវត្តនីតិវិធីច្បាប់បន្ត​ ៕