លោក ហេង សម្បត្តិ ហៅគ័ង មេឆ្នោតវៀតណាមយីហោ(K38) និងណេត(២៤ម៉ោង)មិនខ្លាចបទបញ្ជារបស់សម្ដេចក្រឡាហោម ស ខេង សង្ស័យមានខ្នងធំ
ភ្នំពេញ៖ ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងកត់ឆ្នោតវៀតណាម យីហោ (K38) ប្រហែល១០កន្លែងកំពុងបើកដំណើរការបំរើសេវាកម្ម ជួនក្រុមអ្នកញៀនល្បែងសុីសង ខុសច្បាប់ ( កន្ទុយលេខយួន ) នៅក្នុងអាណាចក្រទឹកដីសង្កាត់ទួលសង្កែ១ ជុំវិញផ្សារសាំហាន់ និងជាច្រើនទីតាំងផ្សេងទៀតនៅក្នុងខណ្ឌឫស្សីកែវ ។ ដោយបើកកត់ជាចំហ និងយ៉ាងរលូនមិនដែលឃើញ អាជ្ញាធរ មានសម្ថកិច្ច ចុះបង្ក្រាប នោះឡើយ ។ សង្ស័យតែមេឆ្នោតយីហោ( K38 )មានរិទ្ធីអំណាចឬខ្នងបង្អែកជាអ្នកធំហើយមើលទៅ ទើបអាជ្ញាធរមានសមត្ថកិច្ច ខណ្ឌឫស្សីកែវ មិនហ៊ានក្អក ។
-បើយោងតាមប្រភពសារព័ត៌មាន( នគរវត្ត )បានចុះផ្សាយថា លោកហេង សម្បត្តិ ហៅ គ័ង មេឆ្នោតវៀតណាមយីហោ(k38)និងណេត (២៤ម៉ោង)32k-22B-15P-11K- 8MB-18MB-26Mនិង18K ថែមទៀតផងក្រៅពីឆ្នោត។
=ប្រភពមួយទៀតបានឲ្យដឹងថា មេឆ្នោតវៀតណាម យី ហោ( K38 )រូបនេះគេមានខ្សែរបណ្ដាញនៅ ស្នងការនគរបាលរាជធានីភ្នំពេញ សង្ស័យរត់ការ ចាត់ចែងត្រូវរ៉ូវគ្នាជាមួយអ្នកធំនៅខាងលើអស់ហើយ ទើបបានជាគេហ៊ានបើកកត់ជាចំហ មិនខ្លាច ញញើតនិងអាជ្ញាធរ មានសមត្ថកិច្ច តូចតាច ! ហើយបើហ៊ានក្អកវិញគេនិងទិញថ្នាំឲ្យលេប ។
គួររំលឹកផងដែរថា៖ កន្លងមក សម្ដេច ក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទ បញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័ នៅក្រោមឱវ៉ាទត្រូវតែបង្ក្រាបរាល់ល្បែងសុីសង ខុសច្បាប់គ្រប់ប្រភេទមិនត្រូវមានការយោគយល់ឡើយ ៖ មិនតែប៉ុណ្ណោះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ នៅពេលដែល ឯកឧត្តម ឡើងជាអភិបាលថ្មីៗក៏ធ្លាប់បានប្ដេជ្ញានិងដាក់ បទបញ្ជារយ៉ាងម៉ឺម៉ាត់ឲ្យលោក អភិបាលនិងលោក អធិការខណ្ឌ ទាំង១២ ត្រូវតែទប់ស្កាតនិងបង្រ្កាបល្បែងស៊ីសងខុស គ្រប់ប្រភេទដូចគ្នាផងដែរ ដើម្បីធានាឲ្យបាននូវ ភូមិឃុំមានសុវត្តិភាព៩ចំណុច ដែលក្រសួងមហាមផ្ទៃ ដាក់ឲ្យអនុវត្តធានាសុខសុវត្តិភាពជួនប្រជាពលរដ្ឋ ។
ពលរដ្ឋបានលើកឡើងថា ចាំមើល លោក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាល រាជធានីភ្នំពេញ មានចំណាត់ការយ៉ាងណាចំពោះទីតាំងនិងមេឆ្នោតវៀតណាមល្បីឈ្មោះ រូបនេះព្រោះកន្លងមកគេសង្កេតឃើញថា លោក ស្នងការ តែងតែបញ្ចេញស្នាដៃបង្ក្រាបល្បែងសុីសងហ្គេមបាញ់ត្រី ចុះល្បែងសុីសងឆ្នោតយួនវិញតើគិតយ៉ាងណា.? តិចលោ មិនហ៊ានបង្ក្រាបទៅ.!.ប្រយត្ន័ដូចប្រភពអះអាងថា ត្រូវរ៉ូវ អ្នកធំអស់ហើយមិនខ្លាចទេ ! តូចតាច ៕