Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

ចុម​ ! សកម្មភាពរថយន្តចាក់ដីលុបស្ទឹងព្រែកកំពឹស នៅខណ្ឌ​ដង្កោរបស់ក្រុមហ៊ុនឯកជនមួយសង្ស័យអត់ច្បាប់

ភ្នំពេញ៖​ នោះ​ ! អាខោន​ ហ្វេស​ ប៊ុក​ ឈ្មោះ​ San Prum បាន​ សរសេរបង្ហោះមានខ្លឹមសារថា​ ៖​ យោងតាមសេច​ក្ដីរាយការណ៍មកថា ក្រុមហ៊ុនឯកជនមួយ កំពុងតែបន្ត​សកម្ម
ភា​ពចាក់ដីលុបចំណីស្ទឹងព្រែកកំពឹស ទាំងបំពាន ដោយមិនខ្លាច អ្នកណាទាំងអស់ ខណៈអជ្ញាធរមានសម្ថកិច្ច ចុះហាមឃាត់ជាច្រើនលើកច្រើនសារ នៅក្នុងភូមិព្រែកទាំង សង្កាត់​ព្រែកកំពឹស ខណ្ឋដង្កោ រាជធានីភ្នំពេញ ។
#ព័ត៌មានបន្ថែមនៅព្រឹកថ្ងៃទី៣១ មីនា នេះ ពលរដ្ឋ ដែលរស់​នៅក្បែរនោះបានឲ្យដឹងថា សកម្មភាពចាក់លុបចំណី​ស្ទឹងព្រែកកំពឹសនេះ គិតមកត្រឹមថ្ងៃនេះ មានរយៈពេល ១ខែហើយ ទោះបីជាមានអាជ្ញាធរ ចុះហាមឃាត់ក៏ដោយ ក៏ក្រុមហ៊ុននេះមិនព្រមស្ដាប់ និងអនុវត្តតាមឡើយ ។
#ពលរដ្ឋបន្តទៀតថា ពួកគាត់ងើងឆ្ងល់ថា ពួកគាត់ជាអ្នករស់នៅតាមបណ្ដោយអមសងខាងស្ទឹងនេះមិនចាក់លុបផង ព្រោះ​យល់ថា ទង្វើនេះជាអំពើខុសច្បាប់ ប៉ុន្តែមិនដឹងថាក្រុមហ៊ុនខាងលើអាងខ្នងឬអំណាចធំប៉ុណ្ណានោះទេ ទើបហ៊ានចាក់ដីលុបចំណីស្ទឹងដែលជាសម្បត្តិសាធារណៈ របស់រដ្ឋ មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនបែបនេះ ។
#ក្នុងករណីចាក់ដីលុបចំណីស្ទឹងខាងលើនេះ ពលរដ្ឋ នាំគ្នាសំដែងការព្រួយបារម្ភជាខ្លាំង ព្រោះថា បើចាក់ដីលុបចំណី​ស្ទឹងបែបនេះ រដូវវស្សាឆ្នាំនេះ ចរន្តផ្លូវទឹក ដែលធ្លាប់តែនាំទឹកហូរចាក់ទៅទន្លេបាសាក់ ក្រុងតាខ្មៅ និងប្រជាពលរដ្ឋដែលធ្លាប់តែអាស្រយ័ផលប្រើប្រាស់ទឹកស្ទឹងនេះក្នុងការ​ស្រោចស្រពដំណាំ បន្លែបង្ការរបស់ពួកគាត់ តើអាច​មានទឹកគ្រប់គ្រាន់ប្រើឬទេ? បើ ក្រុមហ៊ុនកំពុងចាក់ដីលុបផ្លូវទឹក​ស្ទើរជិតបាត់ទៅហើយនោះ ។
#ពលរដ្ឋសូមស្នើអោយក្រសួងរ៉ែ និងថាមពល មេត្តាចុះត្រួតពិនិត្យបច្ចេកទេស អនុវត្តនីតិវិធីច្បាប់និងប្រើវិធានការក្ដៅ​ចំពោះក្រុមហ៊ុនខាងលើនេះផង ព្រោះអាជ្ញាធរមានសម្ថកិច្ចមូលដ្ឋាន បានចុះហាមឃាត់ជាច្រើនលើកច្រើនសារហើយ នៅតែមិនស្ដាប់ មើលទៅមានតែក្រសួងទេទើបអាចបញ្ឈប់ សកម្មភាពនេះបាន ៕