Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

លោក​ នុត​ ពុធដារ៉ា​ អភិបាលខណ្ឌដង្កោ​ សរសេរសារបំភ្លឺ​ជុំវិញការចាក់ដីលុបមាត់ស្ទឹងព្រែកកំពឹស​ តែពលរដ្ឋនៅតែ​ឆ្ងល់

ភ្នំពេញ៖​ បន្ទាប់ពីសារព័ត៌មានមួយចំនួនបានធ្វើការចុះផ្សាយរិះគន់ជុំវិញ​ ប្រជាពលរដ្ឋងឿងឆ្ងល់ការចាក់ដីលុបមាត់ស្ទឹងព្រែកកំពឹស ត្រង់ចំណុចភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ​ ដែលជាសម្បត្តិធម្មជាតិ​ សាធារណៈ​ របស់រដ្ឋនោះ ហើយប្រជាពលរដ្ឋមានក្តីព្រួយបារម្មណ៍រហូតដល់ពលរដ្ឋស្នើសុំឲ្យក្រសួងពាក់ព័ន្ធចុះពិនិត្យ
-តែត្រូវបានលោក នុត ពុធដារ៉ា អភិបាលនៃគណៈអភបាលខណ្ឌដង្កោ បានសរសេរបំភ្លឺក្នុងសារអុិឡិចត្រូនិច មានខ្លឹមសារទាំងស្រុងថា « ខ្ញុំសូមបញ្ជាក់ថា៖ ចំពោះការលើកឡើងអំពីការចាក់ដីលុបនៅមាត់ស្ទឹងព្រែកកំពឹសនោះគឺម្ចាស់ដីសុំការអនុញ្ញាតិត្រឹមត្រូវពីមន្ទីរធនធានទឹក និងសាលារាជធានី ដោយមន្ទីរធនធានទឹកជាអ្នកពិនិត្យសិក្សាទៅលើ​បច្ចេក​ទេស ក្នុងការអនុញ្ញាតិអោយចាក់ដីទប់ច្រាំងកុំអោយបាក់បន្ត មិនមែនគោលដៅក្នុងការយកដីរបស់រដ្ឋធ្វើជាប្រយោជ៍ឯក​ជននោះទេ។បើលោកចង់ជ្រាបច្បាស់សូមលោកទាក់ទង​សួរផ្ទាល់ពីលោកប្រធានមន្ទីរធនធានទឹករាជធានីភ្នំពេញ។សូមអរគុណ! » ។

បើទោះជា​ លោក​ នុត​ ពុធដារ៉ា​ អភិបាលខណ្ឌដង្កោ​ បានសរ​សេរសារបំភ្លឺ​យ៉ាងណាក្ដី​ក៏ប្រជាពលរដ្ឋនៅតែបន្តងឿងឆ្ងល់​
-បើយោងតាមឯកសារ​ ក្រសួងធនធានទឹកនិងឧតុនិយម​ មន្ទីរធនធានទឹកនិងឧតុនិយម​ រាជធានីភ្នំពេញ​-ករណីសំណើ​សុំ​សាងសង់ច្រាំងការពារការ​បាក់ដី​ប្រវែង​១.២២៥.៧០​ម៉ែត្រ​ ស្ថិតនៅចំណុចភូមិដំណាក់សង្កែ​ សង្កាត់ព្រែកំពឹស​ ខណ្ឌ​ដង្កោ​​ រាជធានីភ្នំពេញ​ ។ ដោយលិខិតស្នើសុំចុះថ្ងៃទី២៩ខែ​មករាឆ្នាំ២០១៦​ របស់អ្នកឧកញ្ញា​ ឃុន​ សៀ​ ដែលបោះត្រានិងចុះហត្ថលេខា​ ដោយលោក​ ម៉ៅ​ ប៊ុន​ ធឿន​ ។

ប្រជាពលរដ្ឋបានបន្តថា​ ចុះបើលិខិតស្នើសុំចាក់ដីលុបមាត់​ស្ទឹងព្រែកកំពឹស​ ក្នុងឯកសារនៅចំណុចភូមិដំណាក់សង្កែ​ សង្កាត់ព្រែកកំពឹស​ ចុះហេតុអ្វីបានជាមកចាក់ដី​នៅភូមិព្រែក​រទាំងទៅវិញ​.? ៕