បាត់រឺម៉កម៉ូតូកង់បីជាង១០ថ្ងៃរកឃើញនៅកន្លែងផ្ទះទិញអេតចាយតែនៅសល់តែរឺម៉ក
ភ្នំពេញ៖ បុរសម្នាក់ត្រូវចោរលួចរឺម៉កម៉ូតូបាត់ជាង១០ថ្ងៃពេលរកឃើញនៅកន្លែងផ្ទះទិញអេតចាយ នៅសល់តែកន្ទុយរឺម៉កក៏បានទៅប្ដឹងឲ្យសមត្ថកិច្ចចុះមកយកកន្ទុយរឺម៉កវិញ និងបាននាំខ្លួនអ្នកទិញទៅសាកសួរនៅប៉ុស្តិនគរបាលស្ទឹងមានជ័យ២
ហេតុការណ៍នេះបានកើតឡើងកាលពីវេលា០៩និង១៥នាទីព្រឹកថ្ងៃទី០៣ខែមេសាឆ្នាំ២០១៩នៅចំណុចផ្ទះទិញអេតចាយ តាមបណ្ដោយផ្លូវបេតុង ២BT តាមមាត់ប្រឡាយទឹកស្អុយសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះជាម្ចាស់រឺម៉កមានឈ្មោះ ប្រាក់ យ៉ា ភេទប្រុសអាយុ៤៩ឆ្នាំមុខរបរត់រឺម៉កម៉ូតូកង់បីស្នាក់នៅភូមិឫស្សី២សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។
បើតាមសម្ដីបុរសជាម្ចាស់រឺម៉កបានអោយដឹងថា កាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃ២២ខែមិនាឆ្នាំ២០១៩ វេលាម៉ោងជាង១២គាត់បានដាក់រឺម៉កកង់បីដែលមានស្លាកលេខព្រៃវែង1A-3722នៅមុខផ្ទះរួចចូលដេក លុះដល់ម៉ោងប្រហែល៣ទាបភ្លឺពេលដែលកូនគាត់មកពីរត់(កង់បី ឥណ្ឌា)វិញទើបដឹងថាបាត់រឺម៉កម៉ូតូ រួចគាត់បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិនគរបាលស្ទឹងមានជ័យ២ ។ ក្រោយមកបានបង្ហោះតាម
ហ្វេសប៊ុកនិងបានដើររករហូតព្រឹកថ្ងៃទី០៣ខែមេសាឆ្នាំ២០១៩នេះទើបប្រទះឃើញ ហើយក៏បានរាយការណ៍ទៅសមត្ថកិច្ច អោយមកយករឺម៉កនិងបាននាំខ្លួនអ្នកទិញទៅសាកសួរនៅប៉ុស្តិនគរបាល ។
បច្ចប្បន្ន បុរសអ្នកទិញរឺម៉ត្រូវបានសមត្ថកិច្ចយកមកសាកសួរនិងឃាត់ខ្លួនបណ្ដោះអាសន្ននៅប៉ុស្តិនគរបាលស្ទឹងមានជ័យ២។ ចំណែកក្រុមជនសង្ស័យសមត្ថកិច្ចបន្តស្រាវជ្រាវតាមចាប់ខ្លួនមកផ្ដន្ទាទោសតាមច្បាប់ ៕