យុវជនម្នាក់ជិះម៉ូតូបតឆ្លងផ្លូវរថយន្តសាំយ៉ុងបុកអូសជាង១០០ម៉ែត្រស្លាប់គួរឲ្យរន្ធត់
ភ្នំពេញ៖ អាសូ យុវជនម្នាក់ត្រូវរថយន្តសាំយ៉ុង រត់តាក់សុីបុកពេញទំហឹងបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតយ៉ាអាណោចអធម៌ ខណៈដែលយុវជនរងគ្រោះ កំពុងជិះម៉ូតូឆ្លងផ្លូវ
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃទី០៥ខែមេសាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៦A ត្រង់ចំណុចមុខ (បុរីភ្នំពេញផាក) អូសមកដល់មុខ វត្តខ្ទរ ស្ថិតនៅក្នុងក្រុម១៧ភូមិខ្ទរសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
សពយុវជនរងគ្រោះមិនត្រូវបានស្គាល់ឈ្មោះ នោះទេ មានអាយុប្រហែជាង២០ឆ្នាំ ជិះម៉ូតូម៉ាកឌ្រីមសង់ សេ១២៥ស៊េរីឆ្នាំ២០១៥ពណ៍ក្រហមពាក់ស្លាកលេខកំពង់ធំ1H-3432 ។
- ចំណែករថយន្តបង្កម៉ាកសាំយ៉ុងពណ៍លឿងពាក់ស្លាកលេខកំពង់ធំ2A-2384ជារថយន្តតាក់ស៊ីកំពុងធំភ្នំពេញអ្នកបើកបរឈ្មោះ តុង ដេត ភេទប្រុសអាយុ ៣៦ ឆ្នាំមានស្រុក កំណើតនៅភូមិស្ទឹងសែន ឃុំកំពង់ត្របៅស្រុកស្ទឹងសែនខេត្តកំពង់ធំ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនរងគ្រោះជិះម៉ូតូ១គ្រឿងម្នាក់ឯងតាមបណ្តោយផ្លូវជាតិលេខ៦អាក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានបតឆ្វេងឆ្លងផ្លូវស្របពេលនោះក៏មានរថយន្តបង្កបើកបរតាមផ្លូវជាតិលេខ៦អាក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿនមិនប្រយត្ន័ជ្រុលទៅបុកម៉ូតូជនរងគ្រោះពេញទំហឹងកិនជាប់ក្រោមកង់រថយន្តអូសជាង១០០ម៉ែត្រទើបរថយន្តឈប់រួចចុះរត់ចូលក្នុងស្រះពួនក្នុងស្មៅនៅក្បែរកន្លែងកើតហេតុក៏ត្រូវបានសមត្ថកិច្ចរកឃើញចាប់ឃាត់ខ្លួនបានតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចបានចុះទៅសម្រួលចរាចរណ៍ធ្វើការវាស់វែងយករថយន្តបង្កអ្នកបើកបរនិងម៉ូតូរងគ្រោះទៅរក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីងចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសពត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លារងចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យ៕