ពិតជាឈាមស្រែកស្បែកហៅ! ឃាត.កសម្លាប់កាត់ក្បាលយាយនិងស្រីត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ
កំពង់ចាម៖ ជនសង្ស័យម្នាក់ដែលជាឃាត.កសាហាវព្រៃផ្សៃ សម្លាប់លោកយាយអាយុ៦៥និងស្រីកាត់ក្បាលយកទៅបាត់នោះពេលនេះកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តកំពង់ចាមចាប់ បានហើយនៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩នេះ ។
ជនសង្ស័យមានឈ្មោះ ស៊ឹម ខេង ភេទប្រុស អាយុ៥៥ឆ្នាំ ជាតិខ្មែរ នៅភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ថា កាលពីថ្ងៃទី០៣ មេសាឆ្នាំ២០១៩មានករណីឃាតកម្ម១ ដ៏សាហាវដែល ជនរងគ្រោះ២នាក់ ត្រូវបានឃាតករ កាត់ក្បាល យកទៅបាត់មានឈ្មោះ ពូ អូន ភេទស្រី អាយុ៦៥ឆ្នាំ និងចៅឈ្មោះ ខេង សា វឿន ភេទស្រី អាយុ០៦ឆ្នាំ នៅភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលបង្កឲ្យមានករណីឃាតកម្មសាហាវព្រៃផ្សៃខាងលើនេះកើតឡើងគឺបណ្ដាលមកពីគំនុំ ។
បច្ចុប្បន្ន ជនង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនទៅធ្វើការសាកសួរនៅស្នងការនគរបាលខេត្តកំពង់ចាម និងកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ៕