ជិះម៉ូតូទៅទិញបាយត្រូវចោរកាប់ប្លន់យកទូរស័ព្ទ
ភ្នំពេញ៖ បុរស២នាក់ត្រូវជនសង្ស័យមួយក្រុមមានគ្នា៦ទៅ៧ នាក់ស្ទាក់កាប់ប្លន់យកទូរសព្ទ័ដៃបានសម្រេចរួចជិះម៉ូតូគេច ខ្លួនបានស្រមោលដោយសុវត្ថភាព
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ១១យប់ថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៨ នៅត្រង់ចំនុចផ្លូវ៤៣២ កែងនិង១៦៣ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានី ភ្នំពេញ ។
ពីផ្ទះទៅញាំបាយឆា ជិះដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា ៦ទៅ៧នាក់ បានធ្វើសកម្មភាព កាប់ប្លន់យកទូរសព្ទ័មួយគ្រឿង ដោយសុវត្តិភាព និងកាប់បណ្ដាលអោយជនរងគ្រោះ រងរបួសធ្ងន់
ហេតុការណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ១១ យប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ ចំនុចផ្លូវ៤៣២ កែងនិង១៦៣ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ។
ជនរងគ្រោះមានឈ្មោះ អា រ៉ាវី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបប បុគ្គលិកក្រុមហ៊ុន ឯកជន ស្នាក់នៅផ្ទះជួល សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ចំណែកម្នាក់ទៀតដែល អង្គុយខាងក្រោយ មិនស្គាល់អត្ដញ្ញាណ
ទូរសព្ទ័ដែលជនសង្ស័យ កាប់ប្លន់យកទៅ ម៉ាក iphone 6 plus ។
យោងបើតាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគេមានគ្នា២នាក់ជិះម៉ូតូម៉ាក់ ឌ្រីមសង់ សេរីឆ្នាំ ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GY 3938 ចេញពីផ្ទះគោលបំណងទៅញាំបាយឆារនៅម្តុំស្តុបទួលទំពូង ដោយបានធ្វើដំណើរតាមផ្លូវ ៤៣២ ក្នុងទិសដៅ ពីលិចទៅកើត ខណៈមកដល់ចំនុចកើតហេតុ កែងនិង១៦៣ ជិតផ្សារទួលទំពូង ស្រាប់តែមានជនសង្ស័យមួយក្រុម គ្នាប្រហែល ៦ទៅ៧នាក់ ជិះម៉ូតូ ចំនួន៣គ្រឿង ក្នុងនោះមាន ម៉ាក់ ឌ្រីមសង់ ស៊ុយសុគីនិច និងស៊ុយសុគីលែត មិនចាំស្លាក លេខ បានធ្វើសកម្មភាព យកដាវសាំម៉ូរៃមកកាប់ រូបគេ បណ្តាលអោយរងរបួស ដៃទាំង២ហូរឈាម ចំណែកមិត្តភ័ក្រម្នាក់ទៀត បានរត់គេចរួច ។
ជនរងគ្រោះបានបន្តទៀតថា បន្ទាប់ពីក្រុមជនសង្ស័យកាប់មកលើ រូបគេហើយ ក៏មានរថយន្តមួយគ្រឿង បើកឆ្លងកាត់ ទីនោះដែរ ហើយបានឃើញហេតុការណ៍ ក៏បានចុចស៊ីផ្លេរដាក់ ពួកក្រុមជនសង្ស័យទាំងនោះ ទើបធ្វើអោយក្រុមជនសង្ស័យភ័យ ក៍បានជិះម៉ូតូរត់គេចខ្លួន ដោយបានដណ្តើមយកទូរសព្ទ័ របស់គេម៉ាក iphone 6plus យកទៅបាត់ ។
លុះបន្តិចក្រោយមករូបគេបានជិះម៉ូតូទៅអោយសមត្ថកិច្ចប៉ុស្តិនគរបាលទំនប់ទឹកជួយអន្តរាគមន៍ តែដោយសារតែ ករណីនេះមិនមែនកើតហេតុនៅទឹកដីប៉ុស្តិទំនប់ទឹកទើប
សមត្ថកិច្ចប្រាប់ជនរងគ្រោះអោយទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាល ទួលទំពូង១វិញ ។
ក្រោយកើតហេតុដោយសារតែជនរងគ្រោះមានរបួសធ្ងន់ធ្ងរហូរឈាមខ្លាំងពេកទើបជនរងគ្រោះបានទៅមន្ទីពេទ្យ ព្យាបាលរបួសរួចបានទៅដាក់ពាក្យបណ្តឹង តាមក្រោយ ៕