កំពុងតែហាត់ក្បាច់គុនជាមួយសាហាយស្មន់ប្ដីមកទាន់ថតរូបធ្វើជាភស្តុតាងយកទៅប្ដឹងសមត្ថកិច្ច
ភ្នំពេញ៖ ស្ត្រីម្នាក់មានប្ដីរួមទាំងកូន២ថែមទៀតបែជាចិត្តមិនស្មោះហ៊ានលួចផិតក្បត់បង្កាត់ភ្លើងស្នេហ៍ជាមួយប្រុសក្មេង! ខណៈប្ដីតាមទាន់ពេលកំពុងប្រតិបត្តិការលើគ្រែក្ដៅ
គគុក ធ្វើឲ្យប្ដីហួសចិត្តចង់គាំងបេះដូង ហើយក៏បានថតរូបទុកជាភស្តុតាង រួចមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ២តែម្តង។
ហេតុការសាហាយស្មន់ និងផ្អើលឆោឡោដល់គេឯងនេះបានកើតឡើងកាលពីវេលាម៉ោង០៧និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ នៅបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ស្ត្រីដែលមានចិត្តមិនស្មោះក្បត់ចិត្តប្តីមានឈ្មោះ ខៀវ ស្រីនី អាយុ៣២ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ហុងវ៉ា ស្នាក់នៅភូមិសាមគ្គី២ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិព្រៃផ្ចឹក ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ចំណែកប្តីមានឈ្មោះ ទេព សាវ៉េត អាយុ៥៥ឆ្នាំ ជាមន្ត្រីរាជការ រៀបការបាន៩ឆ្នាំមកហើយ មានកូន២នាក់ ប្រុសម្នាក់ស្រីមនាក់ក្នុងបន្ទុកគ្រួសារ។ ឯភាគីប្រុសក្មេងមាន ឈ្មោះ ម៉ា ណារ៉ុង អាយុ៣៦ឆ្នាំ មុខរបរ កម្មកររោងចក្រ ហុងវ៉ា ជាមួយគ្នា ស្នាក់នៅបន្ទប់ជួល ក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិត្រោក ឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ៕