Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ក្រុមចោរវៃប្លន់យកម៉ូតូខំរត់ទៅប្ដឹងតែទ្វាររបងប៉ុស្ដិ៍ដង្កោចាក់ សោរសមត្ថកិច្ចដេកលក់ធ្វើប្រងើយ

ភ្នំពេញ៖ បុរសម្នាក់ត្រូវក្រុមជនសង្ស័យមួយក្រុមមានគ្នា៥ទៅ៦នាក់ធ្វើសកម្មភាពវាយប្លន់យកម៉ូតូហុងដាឌ្រីមសង់សេរីឆ្នាំ២០១៨បានសម្រេចរួចជិះគេចខ្លួនបាត់ស្រមោល
តែអ្វីដែលគួរឲ្យហួសចិត្តនោះ គឺពេលជនរងគ្រោះទៅដាក់ ពាក្យបណ្ដឹងសមត្ថកិច្ច បែជាទ្វាររបងប៉ុស្ដិ៍ ចាក់សោរទៅវិញធ្វើឲ្យជនរងគ្រោះអង្គុយចាំជាច្រើនម៉ោងទើបសមត្ថកិច្ចចេញមកបើកទ្វារទទួលពាក្យបណ្ដឹង។
ករណីវាយប្លន់នេះ បានកើតឡើងនៅវេលាម៉ោង០២ និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចជិតផ្លូវបតចូលក្រុមហ៊ុនសុិនទ្រី តាមបណ្ដោយផ្លូវលេខ៣៧១ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

. ជនរងគ្រោះមានឈ្មោះ សៅ សុខហេង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរអូសបន្លែរផ្សារច្បារអំពៅ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។ ចំណែក ម៉ូតូដែលត្រូវជនសង្ស័យប្លន់យកទៅបាត់នោះម៉ាក ហុងដាឌ្រីម សេរីឆ្នាំ២០១៨ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GY-6481 ។
. បើតាមការរៀបរាប់ពីជនរងគ្រោះបានអោយដឹងថាមុន ពេលកើតហេតុរូបគេទើបតែមកពីផ្ទះមិត្តភ័ក្រនៅឯចោមចៅបំណងទៅផ្ទះនៅច្បារអំពៅ។ ប្រភពបានបន្តថាពេលដែលជិះមកដល់ចំណុចកើតហេតុស្រាប់តែលិចមុខជនសង្ស័យមួយក្រុមជិះម៉ូតូ៣គ្រឿងមិនចាំម៉ាកមានគ្នា៥ទៅ៦នាក់មកធ្វើសកម្មភាពស្ទាក់វាយប្លន់យកម៉ូតូទៅបាត់ បណ្ដាលអោយរូបគេរងរបួសបែកចិញ្ចើម។
. ក្រោយពីកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោរដើម្បីអោយ សមត្ថកិច្ចជួយអន្តរាគមន៍ តែអ្វីដែលគួរអោយហួសចិត្តនោះគឺសមត្ថកិច្ចចាក់សោរទ្វាររបងជុំវិញប៉ុស្ដិ៍ដេកលក់យ៉ាងស្កប់ស្កល់ធ្វើប្រងើយមិនខ្វល់ពីអ្វីទាំងអស់ ទោះខំស្រែកហៅក៏មិនលឺធ្វើអោយជនរងគ្រោះអង្គុយចាំរាប់ម៉ោង។ លុះក្រោយមកទើបមានសមត្ថកិច្ចម្នាក់ចេញមកបើកទ្វាររបង និងហៅជនរងទៅសួរនាំនិងដាក់ពាក្យបណ្ដឹង ៕