ពិតជាសាហាវ និងគួរឲ្យន្ធត់!! ចាក់សម្លាប់ប្រពន្ធរួចចង.កស្លាប់ខ្លួនឯងតាមក្រោយ
ភ្នំពេញ ៖ បុរសម្នាក់ព្រោះតែភ្លើងប្រចណ្ឌ រោលរាល ដាច់ចិត្ត លើកដៃយកកាំបិត អា.ក ស្លាប់ប្រពន្ធ និងចង.កសម្លាប់ខ្លួនឯងតាមក្រោយ ទុក្ខឲ្យកូនស្រីអាយុ៣ឆ្នាំម្នាក់កំព្រាគ្មានឪពុកម្ដាយទាំងមិនទាន់ដឹងក្ដី
ហេតុការណ៍គួរឲ្យរន្ធត់នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោងប្រហែល០៨យប់ ថ្ងៃទី៩ខែមេសាឆ្នាំ២០១៩នៅផ្ទះជនរងគ្រោះ ស្ថិតនៅភូមិតាឡីសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះជាប្តី មានឈ្មោះ លឹម គីមតូ ភេទប្រុស អាយុ ៣៤ មុខរបរ បុគ្គលិក ក្រុមហ៊ុន លក់ម្រុំ ស្នាក់នៅផ្ទះ គ្មានលេខ ផ្លូវលំ ភូមិ តាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ មានស្រុកកំណើត ភូមិសេដ្ឋកិច្ច ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។ ចំណែកសពជនរងគ្រោះជាប្រពន្ធ មានឈ្មោះ ផល ហ្គិចស៊ិវ ២៦ឆ្នាំ មុខរបរ បុគ្គលិគ ធានាគារ ABA មានស្រុកកំណើត ភូមិតាប៊ឹម ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល មានកូនស្រីម្នាក់អាយុ៣ឆ្នាំ ស្នាក់នៅ ជាមួយយាយ ។
បើតាមសម្តីបងប្រុសបង្កើតរបស់ ជនរងគ្រោះ ខាងស្រី ឈ្មោះ ផល សុងណាត បានឲ្យដឹងថា មុនពេល រូបគាត់បានចេញ ពីធ្វើការត្រលប់មកវិញលុះពេលមកដល់ផ្ទះ រូបគាត់បានចាក់សោរ ចូលទៅក្នុងផ្ទះ ក៍ស្រាប់តែប្រទះឃើញ ប្អូនស្រី របស់ខ្លួនបានស្លាប់ក្នុងថ្លុកឈាមបាត់ទៅហើយ ពេលឃើញហេតុការណ៍បែបនេះ រូបគាត់បានរត់ចេញមកក្រៅ ស្រែកឆោឡោហៅអ្នកជិតខាងមកជួយមើល ពេលនោះអ្នកជិតខាងម្នាក់រត់ទៅមើល ខាងក្រោយផ្ទះ ក៍ស្រាប់តែប្រទះឃើញ បុរសជាប្តីស្ត្រីរងគ្រោះបានចងកសម្លាប់ខ្លួនថែមទៀត បន្ទាប់មកគាត់បានរាយការណ៍ទៅប្រាប់សមត្ថកិច្ចមូលដ្ឋាន អោយចុះទៅពិនិត្យមើលកន្លែងកើតហេតុ ព្រមទាំងទំនាក់ទំនងទៅជំនាញកោសល្យវិច័យរាជធានីភ្នំពេញ អោយចុះទៅពិនិត្យសពផងដែរ ។
-បើតាមការរៀបរាប់ របស់បងប្អូន ជនរងគ្រោះ ខាងស្រីបាន អោយដឹងបន្ថែមទៀតថា ប្តីប្រពន្ធទាំងពីរនាក់នេះ គឺរស់នៅមិនចុះសំរុង តែងតែឈ្លោះប្រកែកគ្នា រយៈពេល៣ខែមកហើយ មូលហេតុ ដោយសាតែបុរសជាប្តី(ប្រចណ្ឌប្រពន្ធ) ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច្ឆ័យ រួចបានបញ្ជាក់ថាសពជនរងគ្រោះជាប្រពន្ធពិតជាប្ដីអា.កសម្លាប់មែនហើយបុរសជាប្ដីរត់ទៅចង.កខ្លួនឯងដើម្បីសម្លាប់ខ្លួនពិតមែន។ បន្ទាប់មកសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពស្ត្រីរងគ្រោះឲ្យបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណីនៅ ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកសពជនរងគ្រោះ ជាប្តី ត្រូវបានសាច់ញាតិយកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅ វត្តសំបួរមាស ៕