លោកឧត្តមសេនីយ៍ឯក ស ថេត ដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ បង្ក្រាបទ្រង់ទ្រាយធំ ឃាត់ខ្លួនមនុស្សប្រុសស្រី៥៧នាក់នៅក្លឹបកំសាន្តយីហោ (( ម៉ៃអាមី ))
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច ចម្រុះ នៃស្នងការនគរបាលជាតិ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ បានចុះប្រតិបត្តិការ បង្ក្រាប់ ក្លឹបកំសាន្ត យីហោរ ((ម៉ៃអាមី )) ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ៥៧នាក់ ក្នុងនោះជនជាតិចិន១៤នាក់ ព្រមទាំងដកហូត បានថ្នាំញៀនគ្រប់ប្រភេទជាច្រើន ។
កិច្ចប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ នៅចំណុចក្លឹបកំសាន្ត យីហោ ((ម៉ៃអាមី ))ដែលស្ថិតនៅតាមបណ្ដោយផ្លូវ៣៦០សង្កាត់បឹងកេងកង១ខណ្ឌចំការមនរាជធានីភ្នំពេញ។
សូមរំលឹកថា ទីតាំង ក្លឹប កំសាន្ត យីហោ (( ម៉ៃអាមី )) នេះកន្លងមកធ្លាប់ត្រូវបានកម្លាំងអាជ្ញាធរ មូលដ្ឋានចុះធ្វេីការហាមឃាត់ចំនួន៣ដង រួចមកហើយ ថែមទាំង បិតលែងអោយដំណេីរការទៀតផង តែមិនបានយូប៉ុន្មានផងក៏បើក ដំណើរការវិញយ៉ាងរំភើយ ។ ទើបតែយប់រំលងអាធ្រាតឈានចូលថ្ងៃទី១១ខែមេសាឆ្នាំ២០១៩នេះកម្លាំងចម្រុះស្នងការនគរបាលជាតិ ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ស ថេត ចុះបង្ក្រាបជាទ្រង់ទ្រាយធំហើយឃាត់ខ្លួនក្រុមយុវជនប្រុសស្រីជាច្រើននាក់ ធ្វើអោយ ពលរដ្ឋមានការ អបអរសាទរ យ៉ាងខ្លាំងចំពោះវិធានការ បង្ក្រាប របស់ លោកឧត្តមសេនីយ៍ឯក ស ថេត ។
ក្រោយការចុះឡោមពន្ធ័បង្ក្រាបនិងធ្វើការឃាត់ខ្លួនយុវជនប្រុសស្រីចំនួន៥៧នាក់ជនជាតិចិន១៤នៅក្នុងក្លឹប(ម៉ៃអាមី)បន្ទាប់មកកម្លាំងសមត្ថកិច្ចបានដឹកតាមរថយន្តទ្រុងប្រភេទហ៊ីយ៉ាន់ដាយ យកមកកាន់ស្នងការនគរបាលរាជធានីភ្នំពេញទាំងយប់ ដើម្បីធ្វើការសាកសួរតាមនិតិវិធីច្បាប់ ៕