ជនជាតិចិនម្នាក់លោតពីលើអាគារឌាយមិន វ័នកំពស់១៤ជាន់ ស្លាប់គួរឲ្យរន្ធត់
ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់មិនដឹងថា មានវិបត្តិអ្វីនោះទេបានលោតពីលើអាគារឌាយមិន វ័ន ដែលមានកំពស់១៤ជាន់ ក្នុងបរិវេន មជ្ឈមណ្ឌល កោះពេជ្រ បាក់ជើងខាងស្តាំម្ខាង និងបែកក្បាលស្លាប់នៅក្នុងថ្លុមឈាមយ៉ាងអាណោចអាធម៌។ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២១ខែមេសាឆ្នាំ២០១៩ នៅចំណុចអាគារឌាយមិន វ័ន ក្នុងបរិវេន មជ្ឈមណ្ឌលកោះពេជ្រ ក្នុងសង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនរងគ្រោះដែល(ស្លាប់)មិនស្គាល់អត្តសញ្ញាណនោះទេ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាពេលកើតហេតុគេឃើញ បុរស ជនជាតិចិន មិនដឹងជាមានវិបត្តិអ្វីនោះទេ បានលោតពីលើអាគារឌាយមិន វ័ន ដែលមានកំពស់១៤ជាន់មកក្រោម បណ្ដាលឲ្យបាក់ជើងស្តាំម្ខាងនិងបោកក្បាលនិងឥដ្ឋការ៉ូបែកក្បាលស្លាប់ក្នុងថ្លុមឈាម គួរឲ្យសង្វេក ។
-ប្រភពដដែរបានបន្តទៀតថាជនរងគ្រោះមិនដឹងជាលោតពីអាគារឌាយមិន វ័ននៅជាន់ទីប៉ុន្មាននោះទេព្រោះអាគារឌាយមិន វ័ននោះមានកំពង់រហូតទៅដល់១៤ជាន់ឯណោះ។បន្ទាប់មកអ្នកមើលការខុសត្រូវកន្លែងកើតហេតុខាងលើ បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យនៅនិងកន្លែងកើតហេតុ។
ក្រោយពេលកើតហតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកពិនិត្យនិងធ្វើកោសល្យវិច័យរួចដឹកសពយកទៅក្លាសេទុកដើម្បីស្រាវជ្រាវរកសាច់ញាត្តិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕