ប្លន់យកលុយនិងទូរសព្ទ័ បានសម្រេចគេចខ្លួនទៅដេកក្នុងផ្ទះសំណាក់ជាមួយសង្សាត្រូវសមត្ថកិច្ចក្របួចបាន៥នាក់
ភ្នំពេញ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពយកកូនកាំបិតភ្ជង់ប្លន់យកលុយនិងទូរសព្ធ័ពីយុវជនម្នាក់ជាអ្នករត់ម៉ូតូកង់បីឥណ្ឌាបានសម្រេច ហើយរត់ទៅសំងំដេកជាមួយសង្សាក្នុងផ្ទះសំណាក់ ហេង ហ៊ួរ បាន២ម៉ោងត្រូវបានម្ចាស់ម៉ូតូកង់បី ស្រាវជ្រាវតាមប្រពន្ធ័GPSរកឃើញជនសង្ស័យរួចបានរាយការណ៍ទៅសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានជនសង្ស័យប្រុសស្រី៤នាក់រួចបន្តទៅចាប់ជនសង្ស័យម្នាក់ទៀតនៅក្នុងបូរីកីឡា ៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២២ខែមេសាឆ្នាំ២០១៩ នៅចំណុចផ្ទះសំណាក់ ((ហេង ហ៊ួរ ))តាមបណ្តោយផ្លូវ២២១ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។
ជនសង្ស័យទី១៖មានឈ្មោះ អឹង ឡាយហុក ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៥ សង្កាត់វាលវត់ ខណ្ឌ៧មករា។ទី២៖មានឈ្មោះ ម៉ៅ រស្មី ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅក្នុងបូរីកីឡាជាន់ទី៣។
ទី៣ឈ្មោះ ជូន សុជាតិ ភេទប្រុសអាយុ២៧ឆ្នាំស្នាក់នៅបុរីគីឡា មុខរបររេីសអេតចាយ។ ទី៤ឈ្មោះ កុង ចន្ធូ ភេទស្រីអាយុ១៦ឆ្នាំ ទី៥ឈ្មោះ ចៅ សុផល ភេទស្រីអាយុ១៧ឆ្នាំ។ ចំណែកជនរងគ្រោះមានមានឈ្មោះសែម លាងហេង ភេទប្រុសអាយុ១៩ឆ្នាំមុខបររត់ម៉ូតូកង់បីឥណ្ឌា និងនៅរៀន ស្នាក់នៅភូមិបូរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
បើតាមសម្ដីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុរូបគាត់បានបើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងដោយមិនបានបញ្ជាក់ប្រាប់ស្លាកលេខបានដឹកភ្ញៀវយកទៅដាក់នៅម្តុំទឹកថ្លារួចបានបើកត្រឡប់ក្រោយវិញបំណងទៅមុខវាំង លុះបើកមកដល់ចំណុចមុខហាង លក់មីហិរ តាមបណ្តោយម៉ៅសេងទុង ក្នុងសង្កាត់ផ្សារដេប៉ូ២ ស្រាប់តែជនសង្ស័យ២នាក់បានហៅម៉ូតូកង់បីគាត់ឲ្យដឹកជូនមកដល់ម្តុំបូរីកីឡាជិតនិងអធិការដ្ឋានខណ្ឌ៧មករា ខណៈមកដល់ចំណុចកើតហេតុឃើញឱកាសស្ងាត់ល្អ ជនសង្ស័យបានដកកូនកាំបិតខ្លីមួយដែលខ្លួនបានលាក់ទុកជាប់និងខ្លួនយកភ្ជង់ កគាត់ជាប់រួមគំរាមមិនឲ្យស្រែកបើហ៊ានស្រែកគេនិងសម្លាប់ចោលរួមឲ្យប្រគល់ទ្រព្យសម្បត្តិឲ្យគេបើចង់រស់រួចប្លន់យកលុយចំនួន១០៥,០០០៛(ដប់មុឺនប្រាំងពាន់រៀល)និងទូរសព្ទ័ចំនួន២គ្រឿង១ម៉ាកអាយហ្វូន សេវេនផ្លិសនិង១គ្រឿងម៉ាកសាំសុងកាឡាក់សុីអេស អេចបានសម្រេចរួចរត់គេចខ្លួនមកសំងំដេកជាសង្សានៅក្នុង ផ្ទះសំណាក់យីហោ ((ហេង ហ៊ួរ ))បន្ទប់២០២ ជាន់ទី២ តាមបណ្តោយផ្លូវ២២១ ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោកបាន២ម៉ោងជនរងគ្រោះនិងមិត្តភក្តិស្រាវជ្រាវដែរទូរសព្ទ័
ជនសង្ស័យប្លន់យកទៅនោះជាប់ប្រពន្ធ័PGSរកឃើញបានធ្វើកាឃាត់ជនសង្ស័យដៃដល់បានម្នាក់រួចបានរាការណ៍ជូនសមត្ថកិច្ចចុះមកធ្វើឆេកឆេក្នុងផ្ទះសំណាក់បានឃាត់ប្រុសស្រី៣នាក់ទៀតរួចបន្តទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតនៅក្នុងបូរីកីឡាសរុបទាំងអស់៥នាក់ប្រុស៣ស្រី២។
បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងសមត្ថកិច្ចខណ្ឌទួលគោកប្រគល់ជូនសមត្ថកិច្ចខណ្ឌ៧មករាយកសួនាំដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាការចាត់ទៅតាមផ្លូវច្បាប់៕