កូនស្រីលោក ព្រហ្ម ម៉ាញត្រូវបាននគរបាល ចរាចរណ៍ ឃាត់វាស់ជាតិអាកុល
ភ្នំពេញ៖ កម្លាំងនគរបាលចរាចរណ៍ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២២ខែមេសាឆ្នាំ២០១៩ ដឹកនាំកម្លាំង ដោយលោកវរសេនីយ៍ឯក សែម គន្ធា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានចុះពិនិត្យជាតិស្រវឹង នៅតាមបណ្តោយផ្លូវជាតិលេខ៦អាក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
សមត្ថកិច្ចអោយដឹងថា ក្នុងកិច្ចប្រតិបត្តិការចុះ ត្រួតពិនិត្យជាតិ ស្រវឹង នោះដែរ សមត្ថកិច្ចបានធ្វេីការ ពិនិត្យ ចំពោះ ស្រ្តី ម្នាក់ ដោយឃេីញថា មានកំរិត ជាតិ អាកុលរហូតដល់0,59 ដែលមានកម្រិតខ្ពស់ មិនអនុញ្ញាតអោយបើកទៅមុខទៀតបាន។ សូម ជម្រាប ដែរថា ស្រ្តី ដែលត្រូវ បាន សមត្ថកិច្ច វាស់ជាតិអាកុល ឃើញថា កំរិត ជាតិ អាកុល ខ្ពស់ នោះត្រូវបានគេស្គាល់ថា ជាកូនស្រីរបស់លោក ព្រហ្ម ម៉ាញ ដែលជា សិល្បករ ជើងចាស់ ខាងសិល្បៈ អាយ៉ៃមានសំឡេង ពីរោះ ពូកែទាំងកំប្លែងទាំងសំនួន វោហារ និង ការ សំដែងផងនោះ។
សមត្ថកិច្ចបន្តថា កត្តាមានជាតិ ស្រវឹងលេីសកំរិតនេះហេីយដែលអ្នកបេីកបរមួយចំនួនបានបង្កឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៏លេីសពីនេះមិនត្រឹមតែមានគ្រោះថ្នាក់ចំពោះខ្លួនឯងនោះទេថែមទាំងអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរដ៏ទៃទៀតផង៕